ជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្ស២២នាក់​ស្លាប់ និង​របួស​នៅក្នុង​គ្រោះថ្នាក់​ថ្ងៃទី៣០ខែកក្កដា
31, Jul 2015 , 9:09 am        
រូបភាព
ដោយ: ថ្មីៗ
យ៉ាងហោចណាស់​មនុស្ស៦នាក់​បាន​ស្លាប់ និង១៦នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៨លើក​នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី៣០ខែកក្កដា។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។



បើតាម​ប្រភព​ដដែល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៨លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៥គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៨គ្រឿង រថយន្ត​ធុន​តូច៥គ្រឿង រថយន្ត​ធុន​ធំ១គ្រឿង និង​យានផ្សេង១គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន៥លើក ប្រជែង​គ្រោះថ្នាក់១លើក មិន​ប្រកាន់​ស្តាំ១លើក និង​ស្រវឹង១លើក ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន៩នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com