កីឡាជាតិ
ជាតិ
បឹងកេត​បន្ត​ឈ្នះ ថា​យ​ហ្គឺ​រ​ចូល Top 4 ខណៈ​ណាហ្គា​ស្តារ​មុខមាត់​ក្រោយ​ចាញ់ផ្ទួនៗ
31, Jul 2015 , 10:33 am        
រូបភាព
ដោយ: រួបរួម
នា​ការប្រកួត​សប្តាហ៍​ទី៩នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បឹងកេត​អង្គរ​បន្ត​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​ក្រោយ​យកឈ្នះ​ស៊ីម៉ាក់​យូ​ណាយ​ធី​ត ៥-១ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ចូលក្នុង​តំបន់ Top 4 ក្រោយ​ជ័យជម្នះ ៤-២ លើ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ខណៈ​ណាហ្គា​វើ​ល​ឈ្នះ​ក្រសួងការពារជាតិ ២-១ ក្រោយ​បរាជ័យ៥លើកជាប់ៗគ្នា។



នៅលើ​ទីលាន​បាទី បឹងកេត​អង្គរ បាន​យកឈ្នះ​ស៊ីម៉ាក់​យូ​ណាយ​ធី​ត ៥-១ ដោយ ចាន់ វឌ្ឍនាកា រកបាន៥គ្រាប់​តែម្នាក់ឯង។ ជ័យជម្នះ​នេះ នាំ​ឲ្យ​បឹងកេត​រក្សា​ការមិន​ស្គាល់​ចាញ់ ហើយ​រក្សា​ចំណាត់ថ្នាក់​លេខ១លើ​តារាង ខណៈ ចាន់ វឌ្ឍនាកា មាន​គ្រាប់​បញ្ចូល​ទី​សរុប​រហូតដល់​ទៅ១៩គ្រាប់។



សម្រាប់​ការប្រកួត​មួយគូ​ទៀត​នៅ​ទីលាន​បាទី ផងដែរ ណាហ្គា​វើ​ល បាន​ស្តារ​មុខមាត់​ក្រោយ​បរាជ័យ៥ប្រកួតជាប់ៗគ្នា។ Barry Lelouma និង ឃឹម បូរី ជា​អ្នក​នាំ​ជ័យជម្នះ​សម្រាប់​ណាហ្គា​វើ​ល មុនពេល​ដែល ភួង សុខ​សា​ណា វាយបក​តាម​ពីក្រោយ​សម្រាប់​ក្រសួងការពារជាតិ។



នៅលើ​ទីលាន​វេ​ស្ទើ​ន​ភ្នំពេញ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ បាន​យកឈ្នះ​អាស៊ី​អឺរ៉ុប ៤-២ ។ ជ័យជម្នះ​នាំ​ឲ្យ​ថា​យ​ហ្គឺ​រ​ឡើងទៅ​កាន់​ចំណាត់ថ្នាក់​លេខ៤បណ្តោះអាសន្ន ខណៈ​អាស៊ី​អឺរ៉ុប នៅតែ​ត្រាំត្រែង​ក្នុង​តំបន់​គ្រោះថ្នាក់៕


Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com