ជាតិ
លោក សត្យា រ័ក្ស ពិធីករ​ដ៏​ល្បី​របស់​វិទ្យុ​ និងទូរទស្សន៍​បាយ័នបានទទួល​មរណភាព
31, Jul 2015 , 9:29 pm        
រូបភាព
ដោយ: ថ្មីៗ
លោក សត្យា រ័ក្ស ពិធីករ​ដ៏​ល្បី​ក្នុង​កម្មវិធី​វប្បធម៌​របស់​វិទ្យុ​បាយ័ន បាន​ទ​ទួល​មរណភាព​ក្នុង​អាយុ៤៨ឆ្នាំ​ដោយសារ​ជំងឺលើសឈាម និង​លើស​ជាតិ​ស្ករ។ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​កម្ពុជា​ថ្មី លោក សត្យា រ័ក្ស បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង៧ និង៣០ នា​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ។ លោក សត្យា រ័ក្ស​ ក៏​ធ្លាប់​មាន​តួនាទី​ជា​​អ្នក​សម្របសម្រួល​នៅ​ក្នុងនាទី​វិភាគ​ព្រឹត្តិការណ៍​សង្គម​របស់ទូរទស្សន៍​បាយ័ន​ផង​ដែរ៕





© រក្សាសិទ្ធិដោយ thmeythmey.com