ពីនេះ ពីនោះ
បើ​ខ្ញុំ..........!
01, Aug 2015 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ

ក្មេងប្រុស​ដ៏​គួរអោយ​រំខាន​ម្នាក់ បាន​ឡើង​ជិះ​លើ​រថយន្តក្រុង​មួយ ហើយ​អង្គុយ​នៅលើ​កៅអី​ខាងមុខ ក្រោយ​តៃកុង​ឡាន ។ មួយសន្ទុះ​ក្រោយមក ក្មេងប្រុស​នោះ​ចាប់ផ្តើម​ស្រែក៖
•    ប្រសិនបើ​ប៉ា​របស់ខ្ញុំ​ជា​គោ​ឈ្មោល ម៉ាក់​របស់ខ្ញុំ​ជា​គោ​ញី ខ្ញុំ​នឹង​ក្លាយទៅជា​កូន​គោ



តៃកុង​ឡាន​ធុញទ្រាន់​នឹង​សំលេង​ដ៏​គួរអោយ​រំខាន​របស់​ក្មេងប្រុស​នោះ​ណាស់ ក្រោយមកទៀត​ក្មេងប្រុស​នោះ​ក៏​ស្រែក​ទៀតថា៖
•    ប្រសិនបើ​ប៉ា​របស់ខ្ញុំ​ជា​ដំរី​ឈ្មោល ម៉ាក់​របស់ខ្ញុំ​ជា​ដំរី​ញី ខ្ញុំ​នឹង​ក្លាយទៅជា​កូនដំរី

ក្មេងប្រុស​នោះ​ពុំបាន​បញ្ឈប់​នូវ​សំដី​របស់​វា​ឡើយ ហើយ​បន្ត​ស្រែក​ជាមួយនឹង​ឧទាហរណ៍ សត្វ​បី​ប្រភេទ​ទៀត រហូតដល់​តៃកុង​ឡាន​ខឹង​យ៉ាងខ្លាំង រួច​ស្រែក​ដាក់​ក្មេង​នោះ​ថា៖
•    ប្រសិនបើ​ឪ​របស់​ឯង​ជា​អ្នកប្រមឹក ហើយ​ម្តាយ​របស់​ឯង​ជា​ស្រីលក់ខ្លួន?តើ​ឯង​ទៅជា​ស្អី?

ក្មេងប្រុស​នោះ​ថា៖
•    ខ្ញុំ​នឹង​ក្លាយទៅជា​តៃកុង​ឡាន

រៀបរៀង​ដោយ ម៉េង សុខ​សៀន
ផ្តល់​សិទ្ធិ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com