ពីនេះ ពីនោះ
ហេតុអ្វី​បានជា​មនុស្ស​ភាគច្រើន​ចូលចិត្ត​ជួយ​ខ្លួន?
26, Jun 2016 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
បន្ថែម​ពីលើ​អារម្មណ៍​ដែល​ល្អ ការជួយ​ខ្លួនឯង គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ នៃ​ការបន្ថយ​ចំណង់​រួមភេទ ដែល​អាច​កើតមាន ជាពិសេស ចំពោះ​អ្នក​ដែល​មិនមាន​ដៃគូ ឬ​អ្នក​ដែល​មិនទាន់​ត្រៀមខ្លួន ចំពោះ​ការរួម​ភេទ។ ការជួយ​ខ្លួនឯង ក៏​ផ្តល់នូវ​សុវត្ថិភាព ចំពោះ​អ្នក​ដែល​មិន​ចង់​មានកូន និង​គ្រោះថ្នាក់​ពី​ការឆ្លង​ជំងឺ​កាមរោគ។



វា​ក៏​ចាំបាច់ នៅពេលដែល​បុរស ត្រូវ​ផ្តល់​គម្រូ​ទឹកកាម សម្រាប់​ការធ្វើ​តេស្ត មើល​ការមិន​មានកូន ឬ​សម្រាប់​ការបរិច្ចាក​ទឹកកាម​ជាដើម។ នៅពេលដែល​បញ្ហា​ផ្លូវភេទ កើតមាន​ចំពោះ​មនុស្សពេញវ័យ ការជួយ​ខ្លួនឯង ត្រូវបាន​ណែនាំ ដោយ​គ្រូពេទ្យ​ឯកទេស​ជំងឺ​ផ្លូវភេទ ដើម្បី​អនុញ្ញាតឱ្យ​ពួកគាត់ ដល់​ចំណុចកំពូល (ជារឿយៗ ចំពោះ​ស្ត្រី) ឬ​ពន្យារ​ការ​ដល់​ចំណុចកំពូល (ជារឿយៗ ចំពោះ​បុរស)៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com