អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តួ​ក​គី ស្នើ​ឥណ្ឌូនេស៊ី​ឲ្យ​ជួយ​អន្តរាគមន៍​ដើម្បី​បាន​ចូល​ជា​សមាជិក​អាស៊ាន
01, Aug 2015 , 12:58 pm        
រូបភាព
ដោយ:

សក្តានុពល​ទាំង​ផ្នែក​ភូមិសាស្ត្រ​និង ភាពសំបូរ​បែប​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ អាស៊ាន បាន​ក្លាយជា​ទិសដៅ​ដ៏​សំខាន់​សម្រាប់​ខាងក្រៅ​ក្នុង​ការស្នើ​ចូល​ជា​សមាជិក និង ចាប់​ដៃគូ​កិច្ចសហប្រតិបត្តិការ។ ជុំវិញ​បញ្ហា​នេះ ក្រៅពី​ទី​ម័​រ​ខាងកើត តួ​ក​គី ក៏បាន​ប្រកាស​ចូល​ជា​សមាជិកភាព​របស់​អា​ស៊ាន​ផងដែរ។



មានសំឡេង៖



ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ក្រុង​ចា​កាតា​ម្សិលមិញ​នេះ លោក​ប្រធានាធិបតី​តួ​ក​គី រី​ហ្ស៊ី​ប តា​យ​យី​ប អើរ​ដូ​ហ្គ​ង់ (Recep Tayyip Erdogan) បាន​អះអាងថា​តួ​ក​គី​បាន​ត្រៀម​រួចរាល់​ហើយ ដើម្បី​ក្លាយជា​សមាជិក​របស់​ស​មា​គម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។

ថ្លែងការណ៍​នៅក្នុង​សន្និសីទ​ក្រុង​ចា​កាចា លោក​ប្រធានាធិបតី អើរ​ដូ​ហ្គ​ង់ បានស្នើ​ទៅកាន់ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូ​កូ វី​ដូ​ដូ ដើម្បី​យក​សំណើ​នៃ​ការសុំ​ចូល​ជា​សមាជិកភាព របស់​អាស៊ាន​ទៅក្នុង​របៀប​វីរៈ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នាពេល​ខាងមុខនេះ។ សំណើ​នេះ ត្រូវបាន​លើកឡើង​ដោយ​លោក បាន​បញ្ជាក់ថា “តួ​ក​គី និង​ឥណ្ឌូនេស៊ី គឺជា​សមាជិក​របស់​ក្រុម ២០ដូចគ្នា ហើយ​ប្រទេស​ទាំងពីរ ក៏បាន​ទទួល​នូវ​ផលប្រយោជន៍​ចំពោះ​ទំនាក់ទំនង​នេះ​ផងដែរ ។ ប្រសិនបើ តួ​ក​គី បាន​ក្លាយជា​សមាជិករ​បស់​អាស៊ាន នោះ​វា​នឹង​ជំរុញ​នូវ​កិច្ច​សហ ប្រតិបត្តិការ​សេដ្ឋកិច្ច​ដ៏​សំខាន់​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

លោក អើរ​ដូ​ហ្គ​ង់ ក៏បាន​លើក​នូវ​បញ្ហា​ផ្សេងទៀត​ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​ឥណ្ឌូនេស៊ី​ដែល រដ្ឋ​មួយ​ដ៏​មាន​ឥទ្ធិពល​ក្នុងចំណោម​រដ្ឋ​អាស៊ាន​ទាំង​ដប់​ផងដែរ។ ជាមួយគ្នានេះ លោក​អើរ​ដូ​ហ្គ​ង់  បាន​លើកឡើងថា “ប្រសិនបើ​មាន​ក្រុម​សកម្មប្រយុទ្ធ​បរទេស​ដែល​មកពី​ឥណ្ឌូនេស៊ី​ចូលរួម ជាមួយ​ក្រុម​ឧទ្ទាម​ដា​អែ​ស(Daes) បញ្ហា​ភេ​វក​ម្ម គឺ​មិនមែន​កើតឡើង​នៅក្នុង​តែ​ស៊ី​រី​នោះទេ។ ចំណុច​នេះ លោក Erdogan មាន​ចេតនា​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ដើម្បី​ចង​សម្ព​ន្ធ័​ជាមួយ​ខ្លួន​ដើម្បី​ប្រឆាំង​ជាមួយ​ក្រុម​ភេ​វជន ដែល​អាច​ងើបឡើង​ពី​ឥណ្ឌូនេស៊ី ដែលជា​រដ្ឋ​ឥស្លាម​ដ៏​ធំ។ ហើយ​ជម្រើស​ដែល​ល្អ​នោះ​គឺ គួរតែ​បញ្ចូល​តួ​ក​ទី​ក្នុង​ស្ថាប័ន​អាស៊ាន។

យ៉ាងណាក៏ដោយ នេះ​គ្រាន់តែ​ជាការ​បង្ហាញ​គោលជំហរ​វាង​ឥណ្ឌូនេស៊ី និង តួ​ក​គី​តែប៉ុណ្ណោះ ពោលគឺ​ការសម្រេច​ដើម្បី​ចូល​ជា​សមាជិកភាព​អាស៊ាន​ត្រូវ​ឆ្លងកាត់​នូវ​លក្ខខណ្ឌ​ជាច្រើន។ ជាពិសេស​នោះ គឺ​ត្រូវ​ទទួល​នូវ​ការគាំទ្រ​ជា​ឯក​ច្ឆ័​ន​ពី​មេដឹកនាំ​អាស៊ាន​ទាំង​ដប់​ជាមុនសិន។

គួរបញ្ជាក់​ផងដែរ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៦៧មកម្ល៉េះ។ បច្ចុប្បន្ន ស្ថាប័ន​នេះ មាន​សមាជិក១០ប្រទេស​រួមមាន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហ​បុរី ប្រ៊ុយណេ វៀតណាម មី​យ៉ាន់​ម៉ា ឡាវ និង កម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com