អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គីម ជុង​អ៊ុន ទទួលបាន​ពាន​ប្រឆាំង​អំណាច​ចក្រពត្តិ​និង​អាណានិគម​ពី​Sukarno Center
01, Aug 2015 , 3:33 pm        
រូបភាព
ដោយ:

មជ្ឈមណ្ឌល​ស៊ូ​កា​ណូ​ប្រចាំ​ក្រុង​ប៉ា​លី គ្រោង​នឹង​ផ្តល់​ពានរ​វាង​រង្វាន់​មេដឹកនាំ​ពិ​ភ​លោក​ទៅ កាន់​លោក​ប្រធានាធិបតី​វ័យក្មេង​កូរ៉េខាងជើង គីម ជុង​អ៊ុន។ ពានរង្វាន់​នោះ​គឺជា​ពាន​ក្នុងការ ប្រឆាំងនឹង​អាណានិគមនិយម និង​ចក្រពត្តិនិយម។



ម្សិលមិញ​នេះ លោកស្រី Rachmawati Soekarnoputri ដែលជា​កូនស្រី​របស់​ស្ថាបនិក មជ្ឈមណ្ឌល​ស៊ូ​កា​ណូ បាន​ជូនដំណឹង​ទៅកាន់​អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​ឥណ្ឌូនេស៊ី​ដើម្បី ពិភាក្សា​ពី​ការផ្តល់​ពានរង្វាន់​សន្តិភាព​ទៅកាន់​មេ​ដឹក​របស់លោក គីម ជុង​អ៊ុន។ នេះ​បើ​យោង តាម​សារពត៌មាន Jakarta Post ។

យោងតាម​ការបញ្ជាក់រ​បស់​លោកស្រី Rachmawati Soekarnoputri ពាន​ដែល​នឹងត្រូវ​ផ្តល់​ឲ្យ លោក​ប្រធានាធិបតី​គីម ជុង​អ៊ុន ក៏​ព្រោះតែ​លោក បាន​បន្ត​នូវ​គោលនយោបាយ​របស់លោក គីម ជុងអ៊ីល ដែលជា​មេ​ដឹក​ដ៏​អស្ចារ្យ ក្នុងការ​ប្រឆាំងនឹងរ​បប​ចក្រពត្តិនិយម។

គួរ​រំលឹក​ផងដែរ​ថា ពានរ​ងា្វ​ន់​ស៊ូ​កា​ណូ (Sukarno Prize) គឺជា​ពាន​នៃ​ការទទួលស្គាល់ នៃ កសាង​សន្តិភាព និង​ការ​អភិ​វ​ឌ្ឈ​ន៍​ពិភពលោក​របស់​មេ​ដឹកកំពូល។ ពាន​នេះ ធ្លាប់​ប្រគល់​ឲ្យ មេ​ដឹក​មួយចំនួន​របស់​អាស៊ី​រួមមាន មេដឹកនាំ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា​លោកស្រី អង់​សាន ស៊ូ​ជី និង លោក មហា​ត្មៈ គ​ន្ធី(វីរៈបុរស​ឥណ្ឌា) និង លោក គីម អ៊ី​ល​ស៊ុ​ង(ជីតា​របស់​គីម​ជុង​អ៊ុន)ផងដែរ។

ថ្វី​ត្បិត​កូរ៉េខាងជើង បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ឯករាជ្យ មិន​ស្ថិតក្រោម​ការគ្រប់គ្រង ប្រទេស​ណាក៏ដោយ បើ​យើង​ក្រឡេកមើល​ការកសាង​សន្តិភាព​សម្រាប់​ពិភពលោក​វិញ​នោះ លោក គីម ជុង​អ៊ុន​មិនបាន​ធ្វើ​នោះទេ។ ផ្ទុយទៅវិញ សម្មភាព​របស់ លោក​គីម ជុង​អ៊ុន ក្នុងការ បន្ត​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ និង​ផលិត​អាវុធ​ប្រល័យ​លោក គឺ​កំពុងតែ​គំរាមកំហែង​ដល់ សន្តិសុខ និង សន្តិភាព​របស់​ពិភពលោក​កានតែខ្លាំងឡើង៕



© រក្សាសិទ្ធិដោយ thmeythmey.com