អន្តរជាតិ
រ៉ូ​បម​នុស្ស​ស្រី ដែល​បង្កើតឡើង​ដោយ​ស្រោមអនាម័យ
01, Aug 2015 , 3:50 pm        
រូបភាព
ដោយ: ថ្មីៗ

អ្នកស្រី Adrianna Bertinin វិចិត្រករ និង​ជា​សកម្មជន​ក្នុងសង្គម សញ្ជាតិ​ប្រេ​ហ្ស៊ី​ល បាន​បង្កើត​ស្នាដៃ​ថ្មី​មួយ​ទាក់ទង​នឹង​រ៉ូ​បម​នុស្ស​ស្រី ដែល​ធ្វើឡើង​ដោយ​ស្រោមអនាម័យ​សុទ្ធសាត​តែម្តង ក្នុង​កម្មវិធី​សិក្ខាសាលា​ជំងឺអេដស៍​អន្តរជាតិ ដើម្បី​ជម្រុញ ក៏ដូចជា​លើកទឹកចិត្ត​ដល់​ការ​រួមភេទ​ឲ្យ​មាន​សុវត្ថិភាព​គ្រប់គ្នា។



សូមបញ្ជាក់ថា ការប្រមូលផ្តុំ​ស្រោមអនាម័យ​ដ៏​ច្រើន​របស់​អ្នកស្រី Adriana ពិតជា​បង្កើតបាន នូវ​គំនិត​ច្នៃប្រឌិត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មែន ក្នុងការ​បង្ហាញ​អំពី​ការយកចិត្តទុកដាក់​ដ៏​អស្ចារ្យ​មួយ ទាក់ទង​នឹង​ការប្រើ​វិធី​ពន្យារកំណើត ដ៏​មាន​ប្រសិទ្ធភាព​ជាមួយ​ស្រោមអនាម័យ ព្រោះ​ការរួម​ភេទ​ដោយ​មិនបាន​ស្រោមអនាម័យ គឺមាន​ការប្រឈមមុខ​ខ្ពស់​នឹង​ជំងឺអេដស៍​ខ្លាំងណាស់។

ជាមួយគ្នានេះដែរ ក្នុង​ពេលធ្វើ​សិក្ខាសាលា អ្នកស្រី Adrianna ក៏បាន​បង្រៀន​សិស្ស​ជាច្រើន អំពី​របៀប​កាត់បន្ថយ និង​ប្រើប្រាស់​ស្រោមអនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ ជាពិសេស ការថែរក្សា​សុខភាព​ផ្លូវភេទ​តែម្តង៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com