ជាតិ
សង្គមជាតិ
MFIs ផ្តល់កម្ចីជាង២ពាន់លានដុល្លារ ដល់អតិថិជនជិត២លាននាក់ក្នុងឆមាសទី១
×
ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៥នេះ ការផ្តល់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង៣៩ (MFIs) និងអង្គការផ្តល់សេវាកម្មហិរញ្ញវត្ថុចំនួន៦ផ្សេងទៀត បានកើនឡើងដល់២,៤៣៦លានដុល្លារ។ តួលេខនេះ កើនឡើង២០ភាគរយ ពីចំនួន២,០២៨លានដុល្លារ កាលពីចុងបញ្ចប់នៃខែធ្នូ ឆ្នាំ២០១៤ ។ តួលេខនេះ បានបង្ហាញនៅក្នុងរបាយការណ៍របស់សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។
របាយការណ៍របស់ CMA បានបង្ហាញទៀតថា ប្រាក់បញ្ញើពីអតិថិជន គិតនៅត្រឹមខែមិថុនា ២០១៥ មានចំនួនទឹកប្រាក់សរុប១,១២៣លានដុល្លារ កើនឡើង២៥ភាគរយ ពីចំនួនទឹកប្រាក់៨៩៧លានដុល្លារ នៅត្រឹមចុងឆ្នាំ២០១។ រីឯអតិថិជនខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) បានកើនដល់១.៨៣លាននាក់ ខណៈដែលអ្នកដាក់ប្រាក់ផ្ញើមានប្រមាណ១.២៦លាននាក់។
បើតាមរបាយការណ៍ដដែល គ្រឹះស្ថានមីក្រូហិរញ្ញចំនួន៣ដែលនាំមុខគេក្នុងការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើ រួមមានវត្ថុគ្រឹះស្ថានមីក្រូហិរញ្ញចំនួនប្រាសាក់ ស្ថាបនាលីមីធីត និង អម្រឹត៕
© រក្សាសិទ្ធិដោយ thmeythmey.com