សង្គមអន្តរជាតិ​
អន្តរជាតិ
ស្ព្រា​យ​កៅស៊ូ​អាច​នឹង​ចូលមក​ជំនួស​ស្រោមអនាម័យ
01, Aug 2015 , 5:59 pm        
រូបភាព
ដោយ: ធីតា

បន្ទាប់ពី​គំនិត​បង្កើត​ស្រោមអនាម័យ​ប្តូរ​ពណ៌ នៅពេល​ប៉ះពាល់​ជាមួយនឹង​មេរោគ​ដែល​ឆ្លង​តាមរយៈ​ការរួម​ភេទ  និង​ស្រោមអនាម័យ​ផ្ទុក​នូវ​ជាតិ​ថ្នាំ Viagra ដែល​ជួយ​ជំរុញ​អារម្មណ៍​ផ្លូវភេទ ពេលនេះ ការវិវត្តន៍​ឈានដល់​ថ្នាំ​ស្ព្រា​យ​កៅស៊ូ Girlplay ហើយ។ ជាមួយនឹង​ស្ព្រា​យ​ប្រភេទ​ថ្មី​នេះ អ្នក​មិនចាំបាច់​ពាក់​ស្រោម​ទៀត​ទេ គឺ​គ្រាន់តែ​បាញ់​ស្ព្រា​យ​នេះ​លើ​ប្រដាប់ភេទ​ជាការ​ស្រេច។



នេះ​គឺជា​គំនិត​ច្នៃប្រឌិត​ថ្មី​ដែល​នឹង​ចូលមក​ជំនួស​ស្រោមអនាម័យ​ចាស់ ដែល​ត្រូវបាន​អ្នកប្រើប្រាស់​ត្អូញត្អែរថា ខ្វះ​ផាសុកភាព។ Girlplay អាច​ប្រើ​បាន​ទាំង​បុរស ទាំង​ស្ត្រី។ ចំពោះ​វិធី​ប្រើប្រាស់ អ្នក​គ្រាន់តែ​ចុច​ប៊ូ​តុង​សង្កត់​ដើម្បី​បាញ់​ស្ព្រា​យ​ក្នុង​បរិមាណ​តិចតួច​លើ​ប្រដាប់ភេទ​ជាការ​ស្រេច។ វា​ងាយស្រួល​ប្រើប្រាស់​ជាង​ស្រោមអនាម័យ ខណៈដែល​ភាគី​បុរស​ត្រូវ​ចំណាយពេល​ច្រើន​ក្នុងការ​ស៊ក​បញ្ចូល​ប្រដាប់ភេទ​ចូលក្នុង​ស្រោម​កៅស៊ូ។ មិនតែប៉ុណ្ណោះ ទំហំ​លិ​ង្ហ​ក៏​ចោទ​ជា​បញ្ហា​ផងដែរ។

Girlplay គឺជា​ការបង្កើត​របស់​និស្សិត​ស្រី​ម្នា​ក់នៅ Pratt College of Art and Design ក្នុង​ក្រុង New York ។ Michele Chu បាន​យក​លំនាំ​តាម​គំនិត​របស់​អ្នកវិទ្យាសាស្ត្រ​អាល្លឺម៉ង់​មួយរូប​ដែល​បានបង្ហាញ​ទម្រង់​ដំបូង​កាលពី​ឆ្នាំ ២០០៨ ។ ប៉ុន្តែ​គម្រោងការ​របស់​អ្នកវិទ្យាសាស្ត្រ​នេះ​បានទទួល​បរាជ័យ ដោយសារតែ​បញ្ហា​បច្ចេកទេស។ ដោយហេតុថា នៅពេលដែល​បាញ់​ស្ព្រា​យ គឺ​ទាមទារ​ពេលវេលា​យូរណាស់​ទើប​ជ័រកៅស៊ូ​ស្ងួត។ ការចំណាយ​ពេលវេលា​យូរ​នេះ​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អស់​អារម្មណ៍​ផ្លូវភេទ។

សម្រាប់ Girlplay ពេលនេះ វា​គ្រាន់តែ​ជា​គំរូ​ដើម​ប៉ុណ្ណោះ ហើយ​គេ​នៅ​មិនទាន់​ដឹង​ទេ​ថា តើ​ប្រសិទ្ធភាព​របស់​វា​នឹង​អាច​ជឿជាក់​បាន​ដូច​ស្រោមអនាម័យ​ចាស់​ឬ​អត់៕



© រក្សាសិទ្ធិដោយ thmeythmey.com