ជាតិ
ពិព័រណ៍​ស្តីពី​ឧស្សាហកម្ម​ឱសថ និង​វេជ្ជសាស្ត្រ​ជា​លើកដំបូង នឹង​ប្រារព្ធ​ធ្វើ​នៅ​ខែកញ្ញា​ខាងមុខ
01, Aug 2015 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ

ពិព័រណ៍ និង​សន្និសីទ​លើ​ឧស្សាហកម្ម​ឱសថ និង​វេជ្ជសាស្ត្រ​ក្នុងប្រទេស​កម្ពុជា(Cambodia Phar-Med 2015) នឹងត្រូវ​រៀបចំ​ឡើងជា​លើកដំបូង នៅ​ថ្ងៃទី១៤-១៥ខែកញ្ញា ក្នុង​កញ្ញា​ខាងមុខនេះ។



កាលពី​ថ្ងៃទី ៣១ ខែកក្កដា ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និង​សមាគម​វេជ្ជសាស្ត្រ​កម្ពុជា បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី​ពិព័រណ៍ និង​ឧស្សាហកម្ម​ឱសថ​និង​វេជ្ជសាស្ត្រ​ក្នុងប្រទេស​កម្ពុជា​នេះ​នៅ​សណ្ឋាគារ​ភ្នំពេញ។

ផ្អែក​តាម​ប្រកាស​ព័ត៌មាន​នៃ​សន្និសីទ​សារព័ត៌មាន​នោះ ការតាំងពិព័រណ៍ និង​សន្និសីទ​អន្តរជាតិ​លើ​ឧស្សាហកម្ម​ឱសថ និង​វេជ្ជសាស្ត្រ ក្នុងប្រទេស មី​យ៉ាន់​ម៉ា​កន្លងមក ក៏​ទទួលបាន​ជោគជ័យ​គួរ​ឲ្យ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​សហគ្រាស​ក្នុង​វិស័យ​ថែទាំ​សុខភាព៕

ប្រភព​៖ AKP



© រក្សាសិទ្ធិដោយ thmeythmey.com