ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​ថា​ការដាំ​ដើមឈើ​ឡើងវិញ​នៅ​ភ្នំ​គូលែន​អាច​ការពារ​ការដួលរលំ​ប្រាសាទ
01, Aug 2015 , 8:19 pm        
រូបភាព

សៀមរាប៖ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និង​ប្រាសាទ​ដទៃទៀត​នៅក្នុង​ខេត្តសៀមរាប ភាគច្រើន គឺ​សង់​ពី​គ្រឹះ​ដីខ្សាច់ ហើយ​ដីខ្សាច់​អាច​ទ្រទ្រង់​ប្រាសាទ​បាន ដរាបណា​មានទឹក។ នៅ​ខេត្តសៀមរាប ប្រភពទឹក​សំខាន់​គឺ​បានមកពី​ភ្នំ​គូលែន ដែល​វា​ហូរ​ចាក់​ចូលទៅក្នុង​ស្ទឹង​សៀមរាប និង​ស្ទឹង​រលួស​ជាដើម។ អ្នកជំនាញ​ផ្នែក​ប្រាសាទ បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការបាត់បង់​គម្រប​ព្រៃឈើ​នៅលើ​ភ្នំ​គូលែន ព្រោះថា​នៅពេលដែល​គ្មាន​ព្រៃឈើ​គ្រប់គ្រាន់ នោះ​ធនធានទឹក​នឹងត្រូវ​បាត់បង់ ហើយ​នៅពេលដែល​គ្មាន​ទឹក​គ្រប់គ្រាន់ វា​អាច​បណ្តាល​ឲ្យ​ប្រាសាទ​មួយចំនួន​ដែលមាន​គ្រឹះ​ធ្វើ​ពី​ដីខ្សាច់ អាច​នឹង​ដួលរលំ​នៅពេល​ណាមួយ។ ក្រុម​អ្នកជំនាញ អំពាវនាវ​ឲ្យ​មាន​ការដាំ​ដើមឈើ​ឡើងវិញ​នៅលើ​ភ្នំ​គូលែន ក្រោយពេល​គម្រប​ព្រៃឈើ​នៅ​ទីនោះ​ដល់​កម្រិត​ត្រូវ​ប្រកាសអាសន្ន។



ព័ត៌មាន​លម្អិត សូម​ស្តាប់​បទ​យកការណ៍​រប​ស់​អ្នកនាង អ៊ី​សា រ៉​ហា​នី ដូចតទៅ
















© រក្សាសិទ្ធិដោយ thmeythmey.com