ជាតិ
សង្គមអន្តរជាតិ​
បុរស​ម្នាក់ ពងស្វាស​ហើម​ធំ​រហូតដល់ ៥៩ គីឡូក្រាម
02, Aug 2015 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ

បុរស​ម្នាក់​ដែលមាន​ពងស្វាស​រីក​ធំ​បន្តិចម្តងៗរយៈពេល ១០ឆ្នាំ​ហើយ​នោះ ឥឡូវនេះ បានសម្រេច​ចិត្ត​ផ្លាស់​ប្តូរជីវិត​របស់គាត់ ដោយ​ទទួល​ការវះកាត់​ពងស្វាស​នោះ​ចេញ​ហើយ។ គាត់​មាន​ឈ្មោះថា Dan Maurer អាយុ ៣៩ឆ្នាំ។ គាត់​បាន​ចំណាយ​ពេលវេលា​ជាច្រើន​ឆ្នាំ ដើម្បី​សន្សំ​លុយ​ឲ្យ​បាន​គ្រប់គ្រាន់ សម្រាប់​តម្រូវ​ការវះកាត់​របស់ខ្លួន ក្រោយពី​ដឹងថា ពងស្វាស​មួយ​ចំហៀង​របស់គាត់​នោះ ចាប់ផ្តើម​រីក​ធំទៅៗរហូតដល់ ៥៩គីឡូក្រាម។



ដំបូង​ឡើយ គ្រូពេទ្យ​បាន​ប្រាប់​គាត់​ឲ្យ​ធ្វើការ​សម្រក​ទម្ងន់​ដែរ ប៉ុន្តែ ក្រោយពី​ការហាត់​ប្រាណ​យ៉ាងច្រើន​មក​ឃើញថា គាត់​ស្រក​ទម្ងន់​បាន ២២,៦ គីឡូក្រាម​ដែរ ប៉ុន្តែ ពងស្វាស​ដែល​រីក​ធំ​នោះ ចេះតែ​បន្ត​លូតលាស់​រហូត​តែម្តង។ បន្ទាប់មក គ្រូពេទ្យ​បាន​រកឃើញថា ពងស្វាស​របស់គាត់​ប​ង្ក​ឡើង​ដោយ​ជំងឺ​ដ៏​កម្រ​មួយ​ដែលមាន​ឈ្មោះថា Scrotal Lymphedema ដែលជា​ហេតុ​នាំ​ឲ្យ​ពងស្វាស​នោះ ចេះតែ​រីក​ធំទៅៗយ៉ាង​ដូច្នេះ។

ក្រោយពី​រកឃើញ​មូលហេតុ​ជំងឺ​របស់គាត់​រួចមក ព្រះវិហារ​សាសនា​គ្រឹ​ស្ត​នៅ​ម្តុំ​ផ្ទះ​លោក Maurer បានចាប់ផ្តើម​ធ្វើ​ពិធី​រៃអង្គាសប្រាក់ ដើម្បី​ជួយ​ដល់​ថ្លៃ​វះកាត់​របស់គាត់​ក្នុងតម្លៃ ២៧,០០០ ដុល្លារ៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com