ពីនេះ ពីនោះ
ជួន​ពេល​ដំណាលគ្នា
02, Aug 2015 , 1:06 pm        
រូបភាព
ដោយ: ថ្មីៗ

មាន​បុរស៣នាក់​កំពុង​អង្គុយ​ផឹកស្រា​បៀរ​ពិភាក្សាគ្នា នៅក្នុង​បា​មួយ អំពី​ការកើត​ពេល​ដំណាលគ្នា


បុរស​ទី ១៖ ប្រពន្ធ​ខ្ញុំ​បាន​អាន​រឿងនិទាន​អំពី​ទីក្រុង២ បន្ទាប់មក​នាង​ប្រសូត​បាន​ទារក​ភ្លោះ២ ពិតជា​អស្ចារ្យ​មែន

បុរស​ទី ២៖ គួរអោយ​អស់សំណើច​ណាស់ ប្រពន្ធ​របស់ខ្ញុំ បាន​អាន​រឿង​ទិទាន​អំពី ទាហាន៣នាក់ រួច​នាង​ប្រសូត​បាន​ទារក​ភ្លោះ៣

បុរស​ទី ៣៖ កំពុង​ផឹកស្រា​បៀរ មិនទាន់​អស់ពី​មាត់​ស្រួលបួល​ផង ឧទាន​ដោយ​ភ្ញាក់ផ្អើល ព្រះ​ជា​ម្ចាស់​អើយ! ខ្ញុំ​ត្រូវ​ត្រលប់​ទៅផ្ទះ​ជាបន្ទាន់

បុរស​ទី ១ និង ទី២ សួរថា៖ មាន​បញ្ហា​អ្វី​កើតឡើង?

បុរស​ទី ៣៖ បាន​លាន់​ម៉ាត់​ថា ពេល​ខ្ញុំ​ចាក​ចេញពីផ្ទះ ប្រពន្ធ​ខ្ញុំ បាន​អាន​រឿងនិទាន​អំពី​អា​លី​បា​បា និង​ចោរព្រៃ​សែសិប​អ្នក !!!

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com