អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តួ​ក​គី ​ងាក​ពី​សហភាព​អឺរ៉ុបមកសុំ​ចូល​អាស៊ាន​តែ​នៅតែ​គ្មាន​លទ្ធភាព
02, Aug 2015 , 2:28 pm        
រូបភាព
ដោយ:

សក្តានុពល​ទាំង​ភូមិសាស្ត្រ និង ភាពសំបូរ​បែប​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បានធ្វើ ឲ្យ​ស្ថាប័ន​នេះ ក្លាយជា​ទិសដៅ​ដ៏​សំខាន់​ដល់​ប្រទេសជិតខាង ចង់​ក្លាយជា​សមាជិក និង ដៃគូ​កិច្ចសហប្រតិបត្តិការ។ ក្រៅពី​ទី​ម័​រ​ខាងកើត ចុង​ក្រោយនេះ​រដ្ឋាភិបាល​តួ​ក​គី បាន​ព្យាយាម បញ្ចុះបញ្ចូល​ឥណ្ឌូនេស៊ី ដើម្បី​ជួយ​អន្តរាគមន៍​ក្នុងការ​ក្លាយជា​សមាជិក​អាស៊ាន។



តួ​ក​គី បាន​ព្យាយាម​សុំចូល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ជាច្រើន​ដង​មកហើយ ក៏ប៉ុន្តែ​ត្រូវបាន​បរាជ័យ​ជា​បន្តបន្ទាប់​ដោយសារ​មាន​បញ្ហា​ច្រើន ទាក់ទង​នឹង​សិទ្ធិមនុស្ស និង​បញ្ហា​សន្តិ សុខ។ ពេលនេះ​ស្រាប់តែ​តួ​ក​គី បែរជា​ងាក​មកសុំ​ចូល​ជា​សមាជិក​អាស៊ាន ដែល​ស្ថាប័ន​មួយ​នៅក្នុង​អាស៊ីអាគ្នេយ៍​វិញ។ យ៉ាងណាក៏ដោយ យើង​ក្រឡេកមើល លក្ខខណ្ឌ​មួយចំនួន ក្នុងការ​ទទួលបាន​នូវ​សមាជិកភាព​របស់​អាស៊ាន​នោះ តួ​ក​ទី គឺមាន​លទ្ធភាព​នោះទេ។

១. ទីតាំង​ភូមិសាស្ត្រ
តួ​ក​គី គឺជា​ប្រទេសមួយ​ដែលមាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិតនៅ​ចន្លោះ​អាស៊ី និង អឺ​រុ​ប ពោលគឺ​មិន ស្ថិតនៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ក្នុង​លក្ខខណ្ឌ​នេះ យើង​ឃើញថា​តួ​ក​ទី មិនបាន​បំពេញ លក្ខខណ្ឌ​គ្រឹះ​របស់​អាស៊ាន​ដូច ដែល​បាន​បញ្ញត្តិ​នៅក្នុង​មាត្រា៦ស្តីពី​ការជ្រើសរើស​សមាជិក ថ្មី ក្នុង​ធម្មនុញ្ញ​របស់​អាស៊ាន​នោះទេ។

២. បញ្ហា​សន្តិសុខ
តាមពិតទៅ​ការមិន​បំពេញ​លក្ខខណ្ឌ​ទីតាំង​ភូមិសាស្ត្រ គឺ​វា​គ្រប់គ្រាន់​ទៅហើយ​សម្រាប់ បដិសេធ​តួ​ក​គី​មិន​ឲ្យ​ចូល​ជា​សមាជិក​អាស៊ាន។ យ៉ាងណាមិញ បើ​ក្រឡេកមើល​បញ្ហា​ស្ថិរភាព និង សន្តិសុខ​របស់​តួ​ក​គី យើង​ឃើញ​តួ​ក​គី កំពុងតែ​ទទួលរង​នូវ​ការគំរាមកំហែង​ពី​សំណាក់ ក្រុម​ឧទ្ទាម​ដែល​ងើប​ចេញពី​ប្រទេសជិតខាង​រួមមាន​ស៊ី​រី និង អី​រ៉ា​ក់​ស្ទើរ​រាល់ថ្ងៃ។ បញ្ហា​នេះ គឺ​ចំណុច​មួយ ដែល​មេដឹកនាំ​អាស៊ាន ជាពិសេស​នោះ សិង្ហ​បុរី បាន​ច្រានចោល​ទី​ម័​រ​ខាងកើត ម្តង​រួចទៅហើយ។

គួរបញ្ជាក់​ផងដែរ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៦៧មកម្ល៉េះ។ បច្ចុប្បន្ន ស្ថាប័ន​នេះ មាន​សមាជិក១០ប្រទេស​រួមមាន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហ​បុរី ប្រ៊ុយណេ វៀតណាម មី​យ៉ាន់​ម៉ា ឡាវ និង កម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com