អន្តរជាតិ
ហេតុអ្វីបានជាស្រោមកៅអីរថយន្តក្រុងភាគច្រើនបំផុតមានពណ៌ចម្រុះ និងស្នាមឆ្នូត?
×
តើអ្នកមិនដែលឆ្ងល់ទេឬថា ហេតុអ្វីបានជាស្រោមកៅអីរថយន្តក្រុង មានពណ៌ចម្រុះ និងស្នាមឆ្នូតៗ ក្រវេមក្រវាម? សារព័ត៌មានមួយដែលមានឈ្មោះថា LOLWOT បានបង្ហើបអាថ៌កំបាំងនេះ ដោយបានបញ្ជាក់ថា ការរចនា ស្រោមកៅអីរថយន្ត ឬរថភ្លើង ជាមួយនឹងពណ៌ចម្រុះច្រើននោះ គឺចាប់ផ្តើមពេញនិយមពីអំឡុងឆ្នាំ១៩៨០ មក។
បើទោះបីជាមិនមានការអះអាងជាផ្លូវការក៏ដោយ ប៉ុន្តែសារព័ត៌មាន LOLWOT បានរកឃើញថា ការរចនាស្រោមកៅអីរថយន្តក្រុង ឬរថភ្លើង ជាមួយនឹងពណ៌ចម្រុះ ឬក្រវេមក្រវាមនោះ គឺដើម្បីលាក់បាំងភាពកខ្វក់ និងក្លិនអាក្រក់នៅក្នុងរថយន្តក្រុង ឬរថភ្លើង។
ពណ៌ចម្រុះ និងស្នាមឆ្នូតៗ ឬអុចៗ ពិតជាអាចបិទបាំងភាពកង្វក់មួយចំនួនជាពិសេសធូលី។ បើចង់ដឹងច្បាស់ សូមទស្សនាឃ្លីបវីដេអូដូចខាងក្រោម៖
https://www.youtube.com/watch?v=ZyugkzcaRTw
© រក្សាសិទ្ធិដោយ thmeythmey.com