អន្តរជាតិ
ហេតុអ្វី​បានជា​ស្រោម​កៅអី​រថយន្តក្រុង​ភាគច្រើនបំផុត​មាន​ពណ៌​ចម្រុះ និង​ស្នាម​ឆ្នូត?
02, Aug 2015 , 2:35 pm        
រូបភាព
ដោយ: ធីតា

តើ​អ្នក​មិនដែល​ឆ្ងល់​ទេ​ឬថា ហេតុអ្វី​បានជា​ស្រោម​កៅអី​រថយន្តក្រុង មាន​ពណ៌​ចម្រុះ និង​ស្នាមឆ្នូតៗ ក្រវេមក្រវាម? សារព័ត៌មាន​មួយ​ដែលមាន​ឈ្មោះថា LOLWOT បាន​បង្ហើប​អាថ៌កំបាំង​នេះ ដោយបាន​បញ្ជាក់ថា ការ​រចនា ស្រោម​កៅអី​រថយន្ត ឬ​រថភ្លើង ជាមួយនឹង​ពណ៌​ចម្រុះ​ច្រើន​នោះ គឺ​ចាប់ផ្តើម​ពេញនិយម​ពី​អំឡុង​ឆ្នាំ១៩៨០ មក។



បើទោះបីជា​មិនមាន​ការអះអាង​ជា​ផ្លូវការ​ក៏ដោយ ប៉ុន្តែ​សារព័ត៌មាន LOLWOT បាន​រកឃើញថា ការ​រចនា​ស្រោម​កៅអី​រថយន្តក្រុង ឬ​រថភ្លើង ជាមួយនឹង​ពណ៌​ចម្រុះ ឬ​ក្រវេមក្រវាម​នោះ គឺ​ដើម្បី​លាក់បាំង​ភាពកខ្វក់ និង​ក្លិន​អាក្រក់​នៅក្នុង​រថយន្តក្រុង ឬ​រថភ្លើង។

ពណ៌​ចម្រុះ និង​ស្នាមឆ្នូតៗ ឬអុចៗ ពិតជា​អាច​បិទបាំង​ភាព​កង្វក់​មួយចំនួន​ជាពិសេស​ធូលី។ បើ​ចង់ដឹង​ច្បាស់ សូម​ទស្សនា​ឃ្លី​ប​វីដេអូ​ដូចខាងក្រោម៖

https://www.youtube.com/watch?v=ZyugkzcaRTw




© រក្សាសិទ្ធិដោយ thmeythmey.com