ពីនេះ ពីនោះ
គោព្រៃ ជា​សត្វ​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
02, Aug 2015 , 3:02 pm        
រូបភាព
ដោយ: ថ្មីៗ

ភិនភាគ៖ គោព្រៃ​ជា​ប្រភេទ​គោ​សាទិស​មាន​រូបរាង​ស្រដៀង​ទន្សោង។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ គេ​អាច​សម្គាល់​វា​បាន​ច្បាស់​តាម​លក្ខណៈ​មាន​បួរ​វែង​ធា្ល​ក់​ចុះ​ដល់​ជង្គង់ និង​ស្ទើរតែ​ដល់​ដី​នៅពេល​វាចា​ស់។ ស្នែង​គោព្រៃ​ឈ្មោល និង​ញី​មាន​លក្ខណៈ​ខុសគ្នា ដោយសារ​ស្នែង​ឈ្មោល​ធំ​ជាង​ស្នែង​ញី វា​ដុះ​ចេញមកក្រៅ​កោង​ទៅមុខ​រួច​ងើប​ឡើងលើ និង​មាន​បែក​ចុង​ស្នែង នៅពេល​វា​មាន​អាយុប្រមាណ ៣ឆ្នាំ។ ស្នែង​ញី​ដុះ​មក​មុខ​រាង​ងើប​បន្តិច រួច​រមួល​ឡើងលើ។ ជើង​ក្រោម​ជង្គង់​ទាំង​បួន​មាន​ពណ៌​ស ឬ​ប្រផេះ និង​នៅ​ផ្ទៃ​ខាងក្រោយ​នៃ​គូទ​ពុំមាន​ដាង​ពណ៌​ស​ដូច​ទន្សោង​ទេ។ សម្បុរ​គោព្រៃ​អាច​ប្រែប្រួល នៅពេល​ក្មេង​មាន​សម្បុរ​ត្នោត ដល់​ជំទង់​មាន​សម្បុរ​ប្រផេះ និង​ប្រផេះ​ចាស់​នៅពេល​វាចា​ស់។ គោព្រៃ​ឈ្មោល​ពេញវ័យ​មាន​កម្ពស់​រហូតដល់ ១,៨១ម៉ែត្រ។



ជីវសាស្ត្រ៖ គោព្រៃ​ចូលចិត្ត​រស់នៅ​តំបន់​ព្រៃ​ល្បោះ​វាលស្មៅ​មានព្រៃ​គម្ពោត និង​ជាពិសេស​នៅ​តំបន់​ដី​ច្រាប។ វា​រស់នៅ​ជា​ហ្វូង ជួនកាល​គេ​អាច​ជួបប្រទះ​វា​រស់នៅ​ជាមួយ​ហ្វូង​ទន្សោង ខ្ទីង ឬ​ប្រើស​ផងដែរ។ វា​ចេញទៅ​រកស៊ី​នៅពេល​ព្រលឹម និង​ព្រលប់។ គោព្រៃ​បន្ត​ពូជ​នៅ​ខែមេសា និង​បង្កើតកូន​នៅ​ខែធ្នូ ឬ​មករា។ វា​ជាស​ត្វ​ដែល​ឆាប់​ផ្អើល​ជាង​ប្រភេទ​សត្វ​ដទៃទៀត។ គោព្រៃ​មាន​កម្លាំង​ខ្លាំង ពួ​កែ​ធន់​នឹង​កម្តៅថ្ងៃ អត់ធន់​នឹង​ចំណីអាហារ​ដែលមាន​គុណ​ភាព​ទាប និង​ធន់​នឹង​ជំងឺ​គោ​ឆ្កួត។

រប៉ាយ​រស់នៅ៖
គោព្រៃ​ជា​ប្រភេទ​មួយ​កម្រ​បំផុត។ វា​អាច​មាននៅ​តំបន់​មួយចំនួន​ដូចជា​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ភូមិភាគ​ឦសាន​មាន​ខេត្ត​ម​ណ្ដ​ល​គី​រី រតនគីរី និង​ស្ទឹងត្រែង។ គោព្រៃ​មាន​វត្ត​មានតែ​ក្នុងប្រទេស​កម្ពុជា​តែប៉ុណ្ណោះ។ ក្នុង​រយៈកាល ៣០ឆ្នាំ​កន្លងមកនេះ គេ​ពុំដែល​ប្រទះឃើញ​វត្តមាន​គោព្រៃ​ទេ តែ​គេ​នៅមាន​សង្ឃឹម​តិចតួច​ដែរ​ថា វា​អាច​នៅមាន​ជីវិត​រស់នៅក្នុង​ប្រទេស​នៅឡើយ។

ស្ថានភាព​អភិរក្ស៖ គោព្រៃ​ត្រូវ​បានកំណត់​ជា​សត្វ​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (មរតក​ធម្មជាតិ) តំណាង​ឲ្យ​ពពួក​ថនិកសត្វ។ វា​ស្ថិតក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ និង​ជា​ប្រភេទ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN(CR) ថា​ជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​ឈានទៅរក​ការវិនាស​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក។ គោព្រៃ​ត្រូវបាន​ហាមឃាត់​ការ​បរបាញ់​តាំងពី​សម័យមុន​សង្គ្រាម​នៃ​ទស្សវត្សរ៍​ទី៦។ គោព្រៃ​ត្រូវបាន​ចុះ​ក្នុង​ឧ​បស​ម្ព័​នទី១ នៃ​អនុសញ្ញា​សាយ​តេស។




© រក្សាសិទ្ធិដោយ thmeythmey.com