ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យ៉េ​ង វីរៈ ក្លាយជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន
02, Aug 2015 , 3:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក យ៉េ​ង វីរៈ ទទួល​បានសំឡេងឆ្នោត​គាំទ្រ ៩៧/១០៤ សំឡេង ក្លាយជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។ អតីតប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍លោក យ៉េ​ង វីរៈ មាន​អាយុ៥៤ ឆ្នាំ ហើយលោក​មានកូន​ចំនួន៤នាក់។ លោក​មាន​ស្រុកកំណើត​នៅ​ទីក្រុង​ភ្នំពេញ លោក​គឺជា​កូន​ទី​បី​នៃ​គ្រួសារ ដែល​មានកូន​ប្រាំ​នាក់​ក្នុង​ជីវភាព​ក្រោម​មធ្យម។



សារព័ត៌មានថ្មីៗ នឹង​លម្អិត​ព័ត៌មាន​នេះ​បន្ថែមទៀត៖

គួរ​បញ្ជាក់ថា សមាជិក​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី ខ្មែរ​ជាង ១០០នាក់ បាន​ជួបជុំគ្នា​នៅ​ថ្ងៃអាទិត្យ​​​ទី២សីហា​​ ដើម្បី​អនុម័ត​​​គោលការណ៍​​សំខាន់ៗ និង​គណៈកម្មការ​​​បណ្តោះ​អាសន្ន​មួយ ​​​ដែលជា​​​ផ្នែក​មួយ​នៃ​ដំណើរ​​​ការ​រៀបចំ​បង្កើត​​​​គណបក្ស​ប្រជាធិបតេយ្យ​​​​មូលដ្ឋាន។​​ ​​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​​ ​​​គឺជា​អ្នក​ផ្តួច​​ផ្តើម​គំនិត​​​​បង្កើត និង​ដឹកនាំ​​​គណបក្សនយោបាយ​​​ថ្មី​​​មួយ​នេះ៕​​​​​​
​​

© រក្សាសិទ្ធិដោយ thmeythmey.com