ជាតិ
​​​ន​យោ​បាយ​ជាតិ​
នរណា​ខ្លះ​ជា​សមាសភាព​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន?
02, Aug 2015 , 4:24 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ សមាសភាព​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លេចចេញ​ជា​រូបរាង​ហើយ នៅ​រសៀល​ថ្ងៃទី២ ខែសីហា​នេះ បន្ទាប់ពី​សមាជិក​បណ្តា​ញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ​ជាង ១០០នាក់ បាន​ជួបជុំគ្នា ដើម្បី​បោះឆ្នោត​ជ្រើសរើស និង​អនុម័ត​គោលការណ៍សំខាន់ៗ ព្រមទាំង គណៈកម្មការ​បណ្តោះអាសន្ន​មួយ ដែលជា​ផ្នែក​មួយ​នៃ​ដំណើរការ​រៀបចំ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។



អតីតប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​លោក យ៉េ​ង វីរៈ បាន​ក្លាយជា​ប្រធាន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក្នុង​សំឡេងគាំទ្រ ៩៧/១០៤ សំឡេង រីឯ​អនុប្រធាន​គឺ លោក សាម ស៊ុន​ឌឿ​ន ទទួល​សំឡេងគាំទ្រ​ពី​សមាជិក​ចំនួន ៦៨/១០។ ដោយឡែក លោក សាម អ៊ី​ន ជា​សមាជិក បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ បានទទួល​សំឡេងគាំទ្រ​ចំនួន ១០៣ ក្លាយជា​អគ្គលេខាធិការ​គណបក្ស។ ជាមួយគ្នានេះ សមាជិក​ពីររូប​ទៀត ក្លាយជា​អគ្គហិរញ្ញិក​នោះ គឺ​លោក ប៉ោ សេដ្ឋា។

បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសរើស​រចនាសម្ព័ន្ធ​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម) នឹងដាក់​លិខិត​ស្នើសុំ​ទៅ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី៣ ខែសីហា ដើម្បី​បង្កើត​គណបក្ស ប្រជាធិបតេយ្យ​មូលដ្ឋាន​ជា​ផ្លូវការ។

ការបោះឆ្នោត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ថ្ងៃទី២នេះ ប្រព្រឹត្តឡើង​នៅ​ភូមិ ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ៕



© រក្សាសិទ្ធិដោយ thmeythmey.com