អត្ថបទពាណិជ្ជកម្ម
កិច្ចសហការ​ជា​ដៃគូ​រវាង ធានា​គារ​មេ​យ​ប៊ែ​ង និងក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ នៅកម្ពុជា
02, Aug 2015 , 4:53 pm        
រូបភាព
ដោយ: ថ្មីៗ

កាលពីថ្មីៗនេះ ធនាគារ​មេ​យ​ប៊ែ​ង (ខេ​ម​បូ​ឌា) ភីអិលស៊ី និង​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បានប្រកាស​ជា​ផ្លូវការ​នៃ​ភាពជា​ដៃគូ​ក្នុងការ​ផ្តល់ជូន​នូវ​សេវាកម្ម​និង​ដំណោះស្រាយ​ថ្មី លើ​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ដល់​អតិថិជន​របស់​ធ​នាគារ​មេ​យ​ប៊ែ​ង​នៅ​ទូទាំងប្រទេស​កម្ពុជា។

កិច្ចសហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា​គឺជា​កិច្ចសហការ​លើកដំបូង​របស់​ធនាគារ មេ​យ​ប៊ែ​ង ជាមួយនិង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​នៅក្នុង​ប្រទេស​កម្ពុជា។កិច្ចព្រមព្រៀង​នេះ​បង្កើត​ឲ្យ​មាននូវ​កិច្ចសហការ​ជា​ដៃគូ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​ទី​ពីរ​របស់​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍​ខេ​ម​បូ​ឌា​ចាប់តាំងពី​បើក​ដំណើរការ​ដំបូង
ក្នុង​ឆ្នាំ២០១។

លោកស្រី Cynthia Liaw នាយិកា​ប្រតិបត្តិ​ធនាគារ​មេ​យ​ប៊ែ​ង (ខេ​ម​បូ​ឌា) ភីអិលស៊ី បាន​មានប្រសាសន៍ថា៖«យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ដែល​បាន​សហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍​ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ ផលិតផល​ផ្នែក​ហិរញ្ញវត្ថុ និង​ផលិតផល​ធានារ៉ាប់រង​លំដាប់​ពិភពលោក។ភាពជា​ដៃគូ​នេះ គឺជា​ការតាំង​ចិត្ត និង​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​ធនាគារ​មេ​ប៊ែ​ង ក្នុងការ​ផ្តល់ជូន​អតិថិជន នូវ​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ និង​សេវាកម្ម​ដ៏​ល្អ​បំផុត។ យើង​មាន​មោទនភាព​ក្នុងការ​នាំមក​នូវ​សេវា​ធនាគារ​និង​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​ហើយ​ឥឡូវនេះ​គឺ​ការ​ផ្តល់នូវ​ផលិតផល​ធានារ៉ាប់រង​ដែល​អាចជួយ​ដល់​អតិថិជន​របស់​យើងក្នុងការ​គ្រប់គ្រង​បង្កើន និង​ការពារ​ទ្រព្យសម្បត្តិ​របស់​ពួកគាត់»។

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ​និង​នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា​បាន​មានប្រសាសន៍ថា៖«យើង​មាន​សេចក្តីសោមនស្ស​រីករាយ​បំផុត​ដែល​បាន​សហការ​ជាមួយ​ធនាគារ មេ​យ​ប៊ែ​ង។ភាពជា​ដៃគូ​របស់​យើង​នឹង​ជម្រុញ​ឲ្យ​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា​ផ្តល់ជូន​នូវ​សេវា​ដល់​ប្រជាជន​កម្ពុជា​បាន​កាន់តែច្រើន​ថែមទៀត​ព្រម​ជាមួយនឹង​ដំណោះស្រាយ​ធានារ៉ាប់រង​ដែល​ជួយ​ការពារ​ប្រាក់ចំណូល ធានា​ការអប់រំ​ដល់​បុត្រ​ធីតា និង​ធានា​និរន្តរភាព​សម្រាប់​ការចូលនិវត្តន៍​របស់​ពួកគាត់។

ចាប់ពី​ថ្ងៃនេះ​តទៅ​អតិថិជន​របស់ ធនាគារ​មេ​យ​ប៊ែ​ង​នៅក្នុង​រាជធានី​ភ្នំពេញ​អាច​ពិភាក្សា អំពី​គោលដៅ​ហិរញ្ញវត្ថុ​របស់ខ្លួន និង​អាច​ប្រើប្រាស់​សេវាកម្ម​ធានារ៉ាប់រង​របស់
ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ជាមួយ​មន្ត្រី​ជំនាញ​ប្រឹក្សា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ដែល​ប្រចាំការ​នៅ​សាខា ធនាគារ មែ​យ​បែង សាខា​បឹង​កេងកង​ទី។ ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍​នឹង​បន្ត​ពង្រីក​ទៅកាន់​សាខា​ជាច្រើន​ទៀត​របស់​ធនាគារ​មេ​យ​ប៊ែ​ង នៅ​ទូទាំងប្រទេស​កម្ពុជា។

ធនាគារ​មេ​យ​ប៊ែ​ង ក៏បាន​បន្ថែម​សេវាកម្ម​បម្រើ​អតិថិជន​នៅ​ថ្ងៃ​សៅរ៍​មួយ​ព្រឹក​ទៀត​ នៅសាខា​បឹង​កេងកង​ទី១បន្ទាប់ពី​ទទួលបាន​ជោគជ័យ​លើ​ការបន្ថែម​សេវា​ចុង​សប្តាហ៍​នៅ​សាខា​ម៉ៅ​សេទុង​និង​សាខា​អូឡាំពិក​ក្នុង​ខែមេសា​នា​ឆ្នាំនេះ។ម៉ោង​បន្ថែម​នៅ​ថ្ងៃ​សៅរ៍ គឺ​ចាប់ពី​ម៉ោង៨ព្រឹក​ដល់​ម៉ោង១២ថ្ងៃត្រង់។

លោកស្រី​Cynthia បាន​បន្ថែមថា៖«យើង​កំពុងតែ​ផ្តល់ជូន​នូវ​ភាពងាយស្រួល​កាន់តែច្រើន​ដល់​អតិថិជន​របស់​យើង​ជាមួយនឹង​ការបន្ថែម​សេវាកម្ម​បម្រើ​អតិថិជន​នា​ចុង​សប្តាហ៍​ដើម្បី​សម្រប​ទៅតាម​បែបផែន​ជីវិត​របស់​អតិថិជន​យើង។គោលបំណង​របស់​យើង​គឺ​ការ​ផ្តល់នូវ​គ្រប់​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពទូលំទូលាយ​ទៅកាន់​សាធារណជន ជាក់ស្តែង​ដូចជា​កិច្ចសហការ​ជា​ដៃគូ​ថ្មី​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​នេះ​ជាមួយ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ជាដើម»៕

(អត្ថបទ​ពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com