អត្ថបទពាណិជ្ជកម្ម
រោងភាពយន្ត​ផ្លា​ទី​នៀម​ប្រមូល​ថវិកា​ជូន​ពេទ្យ​គន្ធបុប្ផា​ក្នុងឱកាស​គំរប់​ខួប ៤ឆ្នាំ
03, Aug 2015 , 8:14 am        
រូបភាព
ដោយ: ថ្មីៗ
រោងភាពយន្ត​ផ្លា​ទី​នៀម មាន​កិត្តិយស​សូម​ជម្រាបជូន​លោក លោកស្រី អ្នកនាង​កញ្ញា និង​បណ្តា​អ្នកគាំទ្រ​រោងភាពយន្ត​ផ្លា​ទី​នៀម ទាំងអស់​ឲ្យ​បាន​ជ្រាបថា យើងខ្ញុំ​នឹង​រៀបចំ​កម្មវិធី គំរប់​ខួប ៤ឆ្នាំ នា​ថ្ងៃទី ០៤ ខែសីហា​ខាងមុខនេះ នៅឯ​ផ្សារ​ទំនើប​សុរិយា ជាន់​ទី៥ និង​រោងភាពយន្ត​ផ្លា​ទី​នៀម ខេត្តសៀមរាប។ កម្មវិធី​នេះ​ធ្វើឡើង ដើម្បី​អបអរ​ដល់​ការ​ដំណើរការ​រោងភាពយន្ត​ផ្លា​ទី​នៀម រយៈពេល៤ឆ្នាំ​កន្លងមកនេះ។

ដើម្បី​អបអរ​ក្នុងការ​ប្រារព្ធ​ខួប៤ឆ្នាំ រោងភាពយន្ត​ផ្លា​ទីនៀ​ម​នឹង​ចាក់​បញ្ចាំង​ខ្សែ ភាពយន្ត​ហូ​លី​វ៉ូត រឿង Mission Impossible: Rouge Nation ចំនួន៤ លើក ក្នុងតម្លៃ​ពិសេស។ តួយ៉ាង អតិថិជន​ចំណាយ​អស់​ត្រឹមតែ ៤ដុល្លារ តែប៉ុណ្ណោះ ក្នុងការ​ជាវ​សំបុត្រ​កុន​ពីរ​សន្លឹក  ដើម្បី​ទស្សនា​ខ្សែភាពយន្ត​រឿង Mission Impossible នេះ។ លើសពីនេះទៅទៀត អតិថិជន​ចំនួន ៤៤៤ នាក់​ដំបូង នឹង​ឈ្នះ​នូវ​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Smart Coca Cola Pepsi Co និង Philips។ ក្នុងនោះ រង្វាន់​មានដូចជា៖ កាត​ទូរស័ព្ទ​Smart ដែលមាន​ទឹកប្រាក់ ១ដុល្លារ  ២ដុល្លារ បណ្តោង​សោរ​កូកាកូឡា កាបូប​ពេ​ជ​និ​ច​កូកាកូឡា កែវ​អាលុយមីញ៉ូម កែវ​វេទមន្ត គូ​ប៉ុង កូ​កា និង ពោត​លីង សំបុត្រ​កុន ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ម៉ាក Philips S309 និង iPhone 6។ ការបញ្ចុះ​តម្លៃ និង​រង្វាន់ នឹង​ផ្តល់ជូន​តែ​ចំពោះ​ការ​ជាវ​សំបុត្រ​រឿង Mission Impossible: Rouge Nation តែប៉ុណ្ណោះ។

 គួរបញ្ជាក់​ផងដែរ​ថា ថវិការ​ទាំងអស់​ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ​កុន​នា​ថ្ងៃ​គំរប់​ខួប៤ឆ្នាំនេះ នឹងត្រូវ​បរិច្ចាគ​ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធរ​បុ​ប្ជា។  រោងភាពយន្ត​ផ្លា​ទី​នៀម តែងតែ​ជូ​យ​លើក​កំពស់​វិស័យ​អប់រំ​និង​សុខាភិបាល​តាមរយៈ​កម្ម​វិធី​សប្បុរសធម៌ផ្សេងៗដូចជា​ការប្រមូល​មូលនិធិ​ជួយ​ដល់​កុមារកំព្រា​នៅ​ខេត្តកំពង់ស្ពឺ មូលនិធិ​ជូន​ដល់​អង្គការ​បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា និង​មូលនិធិ​ជួយ​ដល់​ប្រជាជន​នេ​ប៉ាល់​តាមរយៈ​អង្គការ​ActionAid ជាដើម។

អាសយដ្ឋាន៖ ផ្សារ​ទំនើប​សូរិយា ជាន់​ទី៥ ផ្លូវ​លេខ ៦៣ រាជធានី​ភ្នំពេញ កម្ពុជា
ទំនាក់ទំនង​លេខ​ទូរ​សព្ទ 096 8 168 168/077 666 310 វេ​ប​សាយ  www.platinumcineplex.com.kh

(អត្ថបទពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com