ជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្ស១៤នាក់ស្លាប់ និងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅ ថ្ងៃទី២ ខែសីហា
× មនុស្សចំនួន៥នាក់បានស្លាប់ និង៩នាក់បានរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន៨លើកនៅ ថ្ងៃទី២ ខែសីហា។ នេះបើយោងតាមការចុះផ្សាយនៅក្នុងគេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន១២គ្រឿង រថយន្តធុនតូច២គ្រឿង និងយានផ្សេង១គ្រឿង ។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់មកពីបើកបរហួសល្បឿន២លើក ប្រជែងគ្រោះថ្នាក់ ៣លើក ស្រវឹង២លើក និងមិនគោរពសិទ្ធិ១លើក ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន១០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com