ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​នាំលិខិតស្នើសុំបង្កើតគណបក្សនៅម៉ោង​១០ព្រឹកនេះ
03, Aug 2015 , 9:40 am        
រូបភាព
លោក សាម ស៊ុនឌឿន ជាមួយ​សហការី​២​រូបទៀត​នៃ​រចនាសម្ព័ន្ធ​អនាគត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ត្រូវនាំយកលិខិតស្នើសុំ​បង្កើតគណបក្ស ទៅ​ក្រសួងមហាផ្ទៃ​នៅម៉ោង១០ព្រឹកថ្ងៃចន្ទនេះ។ នេះបើតាម​ការ​បញ្ជាក់របស់លោក សាម អ៊ីន ដែលបានជាប់ឆ្នោតជា​អគ្គលេខាធិការ​អនាគត​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន។



«លោក សាម ស៊ុនឌឿន លោក ប៉ោសេដ្ឋា និង​អ្នកស្រី ស៊ុន សុគន្ធី អ្នកទាំង៣រូប​ជាអ្នកនាំលិខិត​ស្នើសុំ​ទៅក្រសួង​មហាផ្ទៃ។ យើងបាន​រៀបចំ​តាម​នីតិវិធីដែលត្រូវធ្វើ»។ លោក សាម អ៊ីន ប្រាប់​សារព័ត៌មានថ្មីៗ​ដូច្នេះតាម​ទូរសព្ទ​នៅព្រឹកថ្ងៃចន្ទនេះ។



Tag:
 គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សាម ស៊ុនឌឿន
© រក្សាសិទ្ធិដោយ thmeythmey.com