ជាតិ
លោក ហ៊ុន សែន ថា មិន​ខ្លាច​ប្ដឹង​វៀតណាម​ទៅ UN និង​ICJ នោះទេ
03, Aug 2015 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា លោក​មិន​ខ្លាច​នឹង​ប្ដឹង​វៀតណាម​ទៅ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ និង​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ នោះទេ បើសិនជា​ករណី​បញ្ហា​ព្រំដែន កាន់តែ​ធំ​ជាង​នេះ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បន្ថែមថា ករណី​ព្រំដែន​កម្ពុជា-វៀតណាម នាពេលនេះ មិនទាន់​អាច​ប្ដឹងទៅ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ និង​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ បាន​នៅឡើយ​ទេ។ ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះ ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន តាខ្មៅ នៅ​ថ្ងៃទី៣ សីហា​នេះ។

 
សូម​ស្ដាប់​សំឡេង៖



ការលើកឡើង​របស់លោក ហ៊ុន សែន នៅពេលនេះ គឺ​ឆ្លើយតប​នឹង​ការលើកឡើង​របស់​គណ​បក្សប្រឆាំង អ្នកតាមដាន​ស្ថានការណ៍​សង្គម និង​សង្គម​ស៊ីវិល​មួយចំនួន ដែល​បានដាក់​លិខិតស្នើ​ឲ្យ​រដ្ឋាភិបាល​ដាក់ពាក្យ​ប្ដឹង​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដើម្បី​បញ្ចប់​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម៕
 

Tag:
 លោក ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com