ជាតិ
ស្ទឹងត្រែង ក្រចេះ កំពង់ចាម ប្រឈម​នឹង​ការលិចលង់ ខណៈ​ទឹកទន្លេ​ចាប់​ផ្តើមឡើង
03, Aug 2015 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
តំបន់​ទំនាប​មួយចំនួន​ដែល​ស្ថិតនៅ​អម​សងខាង​ដង​ទន្លេមេគង្គ​លើ ពោលគឺ​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ចាប់ផ្តើម​លិច​ជា​បន្តបន្ទាប់ នៅពេលដែល​ទឹកទន្លេ​ទាំងអស់​នៅ​កម្ពុជា​បន្ត​កើនឡើងសន្សឹមៗក្នុងពេល​ប្រមាណ១សប្តាហ៍​ទៀត។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន បញ្ជាក់​ពី​ព័ត៌មាន​នេះ។


 
បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ចន្ទ​នេះ ឥទ្ធិពល​សម្ពាធ​ទាប បាន និង​កំពុង​អូស​កាត់​ពីលើ​អាង​ទន្លេមេគង្គ ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ថៃ និង​ឡាវ បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់ និង​ជំរុញ​ឲ្យ​កម្ពស់​ទឹកទន្លេ​មេគង្គ​កម្ពុជា ទន្លេបាសាក់ ទន្លេសាប និង​ទឹក​ក្នុង​បឹង​ទន្លេសាប​កើន​ឡើងជា​បន្តបន្ទាប់។
 
ដូច្នេះ​ក្រសួង​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ ពិសេស​ទន្លេមេគង្គ​កម្ពុជា ក្នុង​ខេត្តស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម ចាត់វិធានការ​ប្រមូល​កសិផល​ឲ្យ​ទាន់ពេលវេលា និង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់ផ្សេងៗ ដែល​អាច​កើតឡើង​ជាយថាហេតុ៕
 
 

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com