ព័ត៍មានសុខភាព
សុខភាព៖ អាហារ​ដែល​អាច ធ្វើឱ្យ​ធ្មេញ​ស?
04, Aug 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​គ្រប់រូប សុទ្ធតែ​ចង់​ទទួលបាន​ធ្មេញ​ស ដូចនេះ គេ​តែងតែ​ទៅ​ពេទ្យធ្មេញ ដើម្បី​ធ្វើឱ្យ​វា​ឡើង​ពណ៌​ស ប៉ុន្តែ បើ​អ្នក​ប្រើ​គីមី​ច្រើន វា​នឹង​ប៉ះពាល់​ដល់​ធ្មេញ​អ្នក​ណាស់។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក ពី​វិធី​ធ្វើឱ្យ​ធ្មេញ​ស តាមបែប​ធម្មជាតិ។



1.    អ្នក​អាច​ពិសារ​ផ្លែឈើ ឬ​បន្លែ ដែលមាន​សម្បក​រឹង ដូចជា ផ្លែ​ប៉ោម និង​ការ៉ុត​ជាដើម ព្រោះ​នៅពេលដែល​អ្នក​ទំពារ វា​នឹង​ជួយ​ជម្រះ​ធ្មេញ​អ្នក​ឱ្យ​ស ដោយ​មិនចាំបាច់ ប្រើ​ថ្នាំ​ដើម្បី​ស​ឡើយ។
2.    ឈី​ស ក៏​ជា​អាហារ ដែល​អាចធ្វើឱ្យ​ធ្មេញ​អ្នក​ស​បានដែរ ព្រោះ​នៅពេលដែល​អ្នក​បរិភោគ វា​នឹង​ជួយ​សម្អាត​កំណក​នៅលើ​ធ្មេញ​អ្នក ថែមទាំង​អាច​ការពារ មិនឱ្យ​មេរោគ ទំ​នៅលើ​ធ្មេញ​អ្នក​ទៀតផង។
3.    បើ​អ្នក​បរិភោគ​ពពួក​ក្រូច​ច្រើន​ដូចជា  ក្រូចឆ្មារ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ឬ​ក្រូចឃ្វិច​ជាដើម វា​សុទ្ធតែ​អាច​ជម្រះ ធ្មេញ​អ្នក​ឱ្យ​ស​ស្អាត ថែមទាំង​អាចធ្វើឱ្យ​មេរោគ​ក្នុង​មាត់​អ្នក​ងាប់​អស់។
4.    ផ្លែ​ស្ត្រ​បឺ​រី ក៏​អាចធ្វើឱ្យ​ធ្មេញ​អ្នក​ស​ដែរ ក្រោយ​ពេលដែល​អ្នក​ពិសារ​រួច ព្រោះ​វា​មាន​ជាតិ​ជូរ ដែល​ល្អ ចំពោះ​ស​ម្ជ​ស្ស​ធ្មេញ​របស់​អ្នក។
5.    បើ​ទឹកដោះគោ​វិញ អ្នក​គួរតែ​ផឹក​ឱ្យបាន​ច្រើន ព្រោះ​មាន​ជាតិ​កាល់ស្យូម ដែល​ធ្វើឱ្យ​ធ្មេញ​អ្នក​រឹងមាំ ថែមទាំង​ស​ស្អាត​ជាង​មុន​ទៅទៀត ក្រោយ​ពេលដែល​អ្នក​ផឹក​រួច៕
 

- ហាម​ដាច់ខាត​ការយក​អត្ថបទ ពី​វេ​ប​សាយ www.health.com.kh ដោយ​គ្មាន​ការអនុញាតិ បើ​លោក លោកស្រី​ត្រូវការ​អត្ថបទ​សូម​ទំនាក់ទំនង 012 267 277

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com