ព័ត៍មានសុខភាព
សុខភាព៖ សញ្ញា​បញ្ជាក់ថា មនុស្ស​ស្រី មិន​ចង់​ឡើងលើ​គ្រែ
03, Aug 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ

ចំណង់​ផ្លូវភេទ របស់​មនុស្ស​ស្រី​ម្នាក់ នឹង​ថយចុះ ទៅតាម​អាយុ​កាន់តែច្រើន។ ចំពោះ​ថ្នាំ​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត និង​ថ្នាំ​ប្រឆាំង​ការ​ប្រកាច់ ក៏​អាចធ្វើឱ្យ​ខ្សោយ​ចំណង់​ផ្លូវភេទ​បានដែរ។ បើសិនជា​អ្នក មាន​បញ្ហា​ខ្សោយ​ចំណង់​ផ្លូវភេទ ម្តង​ហើយ​ម្តងទៀត ឬ​ជាប់​រហូត រហូតដល់​មាន​ភាព​តានតឹង ក្នុង​អារម្មណ៍​នោះ អ្នក​ប្រហែល​ជាមាន បញ្ហា​ខ្សោយ​ផ្លូវភេទ​ហើយ។



បើសិនជា​អ្នក ត្រូវបាន​រំខាន​ដោយសារ ការ​ខ្សោយ​ចំណង់​ផ្លូវភេទ​មែន​នោះ យើង​ក៏មាន​ការផ្លាស់ប្តូរ​របៀប​រស់នៅ និង​តិច​និ​ច​រួមភេទ​ជាច្រើន ដែល​អាចជួយ​ឱ្យ​អ្នក មាន​អារម្មណ៍​ឡើងវិញ​ដែរ។ ថ្នាំ​មួយចំនួន ប្រហែលជា​អាច ដោះស្រាយ​រឿងនេះ​បាន។

សញ្ញា​មួយចំនួន ដែល​បញ្ជាក់ថា ស្ត្រី​មាន​ចំណង់​ផ្លូវភេទ​ចុះខ្សោយ​នោះ មានដូចជា ៖

•    មិន​ចាប់អារម្មណ៍ រាល់​សកម្មភាព​ផ្លូវភេទ គ្រប់​ប្រភេទ​តែម្តង សូម្បីតែ​ការប្រើ​ដៃ ជួយ​ខ្លួនឯង
•    មិន​មានការ​ស្រមើរ​ស្រមៃ​ខាង​ផ្លូវភេទ ឬ​មិន​គិត​អំពី​ការ​រួមភេទ​តែម្តង
•    មានការ​រំខាន ដោយសារតែ​កង្វះ​សកម្មភាព ឬ​ការ​ស្រមើរ​ស្រមៃ​ខាង​ផ្លូវភេទ៕

- ហាម​ដាច់ខាត​ការយក​អត្ថបទ ពី​វេ​ប​សាយ www.health.com.kh ដោយ​គ្មាន​ការអនុញាតិ បើ​លោក លោកស្រី​ត្រូវការ​អត្ថបទ​សូម​ទំនាក់ទំនង 012 267 277

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com