ពីនេះ ពីនោះ
តើពាក្យ «ឱវាត, ឱវ៉ាត, ឱវាទ, ឱវ៉ាទ» មួយណាត្រឹមត្រូវ?
×
មនុស្សភាគច្រើននៅតែសរសេរពាក្យទាំងនេះ ដោយមិនដឹងថាពាក្យមួយណាត្រឹមត្រូវពិតប្រាកដនោះទេ។ តាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យដែលត្រឹមត្រូវ គឺសរសេរជា«ឱវាទ» ជានាម មានន័យថា ដំបូន្មាន អនុសាសន៍។ ឧទាហរណ៍៖ ឲ្យឱវាទ, ស្តាប់ឱវាទ។ ល៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com