កីឡាជាតិ
ទិវា​រត់ប្រណាំង​អន្តរជាតិ​ចក្រភព​អង្គរ​លើក​ទី២ នឹង​រៀបចំ​នៅ​ថ្ងៃទី៩សីហា លើ​ទឹកដី​អង្គរ
08, Aug 2015 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ


ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក នឹង​រៀបចំ​ទិវា​រត់ប្រណាំង​អន្តរជាតិ​ចក្រភព​អង្គរ​លើក​ទី២ នៅ​ថ្ងៃទី៩ខែសីហា​ខាងមុខនេះ នៅ​ទឹកដី​អង្គរ ខេត្តសៀមរាប។
សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ព្រឹត្តិការណ៍​Full Marathon នេះ​មាន​ចម្ងាយ៤២គីឡូម៉ែត្រ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ចាប់ផ្តើម​នៅ​ម៉ោង៤និង៣០នាទី​ព្រឹក ដោយ​ដោយ​ចាប់ផ្តើម និង​បញ្ចប់​នៅ​ចំណុច​មុខ​ប្រាសាទអង្គរវត្ត។



អាជ្ញាធរ​នឹង​បិទ​ចរាចរណ៍​ផ្លូវ​ចំនួន​ផងដែរ ដើម្បី​សម្រួល​ដល់​ដំណើរការ​នៃ​ការរត់​ប្រណាំង ដែល​នឹងធ្វើ​ឲ្យ​មានការ​កកស្ទះ​ជាអន្លើរ៕



© រក្សាសិទ្ធិដោយ thmeythmey.com