ពីនេះ ពីនោះ
ទស្សនា​រូបភាព​បោះជំរំ​អន្តរជាតិ «ពិភព​នៃ​គំនិត» នៅ​រុស្ស៊ី
10, Aug 2015 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ
 អ្នកកាសែត​របស់​កម្ពុ​ជា​ចំនួន ៦ នាក់ បាន​ចូលរួម​នៅក្នុង​កម្មវិធី​បោះជំរំ​អន្តរជាតិ​ស្តីពី​ពិភព​នៃ​គំនិត​របស់​អ្នកកាសែត​វ័យក្មេង ដែល​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី ២៩ ខែកក្កដា ដល់​ថ្ងៃទី ០៤ ខែសីហា នៅក្នុង​ទីក្រុង​វ្លា​ឌី​មៀរ ប្រទេស​រុស្ស៊ី។ នៅក្នុង​ចំណោម​អ្នកកាសែត​របស់​កម្ពុជា​ទាំង ៦ នាក់ ដែល​ដឹកនាំ​ដោយ​លោក សោម រតនា ប្រធាន​ដេ​ប៉ា​តឹ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គម​នា​គម​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏មាន​អ្នកកាសែត​របស់​សារព័ត៌មានថ្មីៗម្នាក់​ផងដែរ។

 
កម្មវិធី​បោះជំរំ​អន្តរជាតិ​ស្តីពី​ពិភព​នៃ​គំនិត​របស់​អ្នកកាសែត​វ័យក្មេង ធ្វើឡើង​ក្នុង​គោលដៅ​ឲ្យ​អ្នកសារព័ត៌មាន សាស្ត្រាចារ្យ និង​សិស្ស​ដែល​កំពុង​សិក្សា​ផ្នែក​នេះ មកពី​ជុំវិញ​ពិភពលោក​បាន​ចែករំលែក​បទពិសោធន៍​ពី​ស្ថានភាព​សារព័ត៌មាន​របស់​ប្រទេសនីមួយៗ និង​ចំណេះដឹង​ដល់​គ្នា​ទៅវិញទៅមក។ លើសពីនេះ​កម្មវិធី​នេះ ក៏មាន​កិច្ច​ពិភាក្សាគ្នា​ជាច្រើន​ទាក់ទង​នឹង​វិស័យ​សារព័ត៌មាន​នៅលើ​ពិភពលោក បច្ចុប្បន្ន​ផងដែរ។ ក្នុងចំណោម​អ្នកសារព័ត៌មាន​វ័យក្មេង សិស្ស​ដែល​កំពុង​សិក្សា​ផ្នែក​សារព័ត៌មាន និង​សាស្ត្រាចារ្យ​វិស័យ​សារព័ត៌មាន​ចំនួន ១០០០ នាក់​មកពី​ជុំវិញ​ពិភពលោក ចូលរួម​ក្នុង​កម្មវិធី​បោះជំរំ​អន្តរជាតិ​នៅ​ប្រទេស​រុស្ស៊ី​នេះ នៅ​ទ្វីបអាស៊ី​នេះ មានតែ ៣ ប្រទេស​ប៉ុណ្ណោះ បាន​ចូលរួម​គឺ កម្ពុជា ឥណ្ឌា និង​មុង​ហ្កោ​លី៕























© រក្សាសិទ្ធិដោយ thmeythmey.com