ជាតិ
វីរីយ៉ា ហ៊ានសិចស៊ីព្រោះតែអ្នកដឹកនាំរឿង
× ភ្នំពេញ៖ តារាវ័យក្មេងកញ្ញា វីរីយ៉ា បានបង្ហើបប្រាប់ឲ្យដឹងថា កាលដែលនាងក្លាយជាតារាសិចស៊ី គឺដោយសារតែអ្នកដឹកនាំរឿងបង្គាប់បញ្ជាឱ្យនាងស្លៀកពាក់បែបសិចស៊ី ចំហដើមទ្រូង ទើបនាងទម្លាប់ស្លៀកពាក់សិចរហូតមកដល់សព្វថ្ងៃ។
តារាស្រីដែលចូលចិត្តបង្ហាញឲ្យឃើញភាពសិចស៊ីរបស់ខ្លួន ពិសេសដើមទ្រូងទាំងគូនោះ បានប្រាប់ថា ស្ទើរគ្រប់រឿងទៅហើយ ដែលនាងត្រូវបានអ្នកដឹកនាំរឿងបង្គាប់បញ្ជាឲ្យនាងស្លៀកពាក់សិចស៊ីតម្រូវទៅតាមសាច់រឿង។ វីរីយ៉ា និយាយដូច្នេះថា “គាត់តែងហៅខ្ញុំហ្នឹងថតជាតួស្លៀកពាក់សិចស៊ី និងកាចឆ្លាស់ រហូតមកដល់ពេលនេះ វាបែរជាទម្លាប់ទៅហើយ” ។ វីរីយ៉ា មិនបានប្រាប់ពីចំនួនរឿងដែលអ្នកនាំតម្រូវឱ្យថតសិចស៊ីកន្លងមកនោះទេ។ ប៉ុន្តែតារារូបនេះបន្ថែមថា ការប្រឡូកនៅក្នុងសិល្បៈប៉ុន្មានឆ្នាំចុងក្រោយ គឺពោរពេញដោយការស្លៀកពាក់បែបសិចស៊ីពិតមែន។ ជាក់ស្ដែងនៅក្នុងសកម្មភាពថតMVសម្រាប់អាល់ប៊ុមចូលឆ្នាំរបស់ផលិតកម្ម រស្មីស្ទឹងសែន ជាដើម។
ទោះជាយ៉ាងណាក្តី ស្រីស្អាត វ៉រីយ៉ា បញ្ជាក់ឲ្យដឹងថា “ខ្ញុំសិចស៊ីមែន ប៉ុន្តែ មិនឱ្យជ្រុលពេកទេ អញ្ចឹងហើយដូចមិនភ័យចំពោះការរិះគន់ពេកដែរ” ។ ប៉ុន្តែ ម្ចាស់ហាងកាហ្វេម្ដុំវត្តភ្នំរូបនេះឱ្យដឹងផងដែរថា នាងក៏ជាគំរូសិចស៊ីជាងគេនៅក្នុងហាងផងដែរ សម្រាប់បុគ្គលិកផ្សេងទៀត ព្រោះនេះជាផ្នែកមួយទាក់ទាញអតិថិជនមកផឹកកាហ្វេកាន់តែច្រើនឡើង។
ម្យ៉ាងទៀត មុខរបរលក់កាហ្វេចំណាយដើមទុនជិត១ម៉ឺនដុល្លារ ជាប្រភពចំណូលមួយសំខាន់ និង អាចផ្ដល់ការងារដល់ស្ត្រីជិត១០នាក់ផងដែរ។ ដោយឡែក វីរីយ៉ា ចាត់ទុកថា អាជីពសិល្បៈជាចំណូលបន្ទាប់បន្សំប៉ុណ្ណោះ ដែលចំណាយលើការតុបតែងខ្លួនស្ទើរមិនគ្រប់។ យ៉ាងណា នាងបង្ហាញជំហរថា មិនបោះបង់សិល្បៈនោះទេ ព្រោះជាការស្រលាញ់ ហើយយឹតយោងឱ្យមានកេរ្តិ៍ឈ្មោះរហូតមកដល់បច្ចុប្បន្ន៕
© រក្សាសិទ្ធិដោយ thmeythmey.com