ពិភពតារា៖ ខេមរៈ សិរីមន្ត អង្គរក្ស​តាម​គ្រប់ពេល
17, Aug 2015 , 9:35 am        
រូបភាព
ដោយ:
ភ្នំពេញ៖កាលពីពេលថ្មីៗនេះ កំពូល​តា​រាច​ម្រៀ​លោក ខេមរៈ សេរី​មន្ត បាន​ឡើង​បង្ហើ​សំនៀង​នៅក្នុង​កម្មវិធី តន្ត្រី​យុវវ័យ របស់​ទូរទស្សន៍ ETV ដោយ​លោក​បាន​បកស្រាយ​បទ​ចម្រៀង​ចំនួន៤បទ​ដូចជា កំពួ​ល​ស្នេហ៍​អើយ​អូន​យំ​រឿង​អ្វី,  អូន​ដេក​កើតទុក្ខ​គេ​ដើរ​ញ៉ែ​ស្រី, លើសពី​Fan បាន​អត់ និង​បទ​ឆ្លើយឆ្លង​ជាមួយ​លោក ខាន់ ជេ​ម​ស៍ មួយ​បទ “នាង​ជា​ពិភពលោក​នៃ​ខ្ញុំ” ។


 
ក្នុងការ​បង្ហាញ​វត្តមាន​នេះ លោក ខេមរៈ សេរី​មន្ត គឺមាន​លក្ខណៈពិសេស​ជាងគេ​ត្រង់​ថា លោក​ច្រៀង៤បទ​តែមួយ​វគ្គ​នៃ​កម្មវិធី​តែម្តង។ ប៉ុន្តែ​នៅពេល​តារាចម្រៀង​ល្បីឈ្មោះ​រូបនេះ​ចូលដល់​ស្ទូឌីយូ​ភ្លាម គឺ​លោក​មាន​អង្គរក្ស​ស្លៀកពាក់​ទាហាន​ម្នាក់ ដើរ​តាម​ឆ្គ​ក​គ្រប់ពេល​លោក​កំពុង​រៀបចំខ្លួន​នៅ​បន្ទប់​ក្រោយ​ឆាក សូម្បីតែ​ពេល​តា​រាច​ម្រ​ង​រូបនេះ​ឡើង​ឆាក​បញ្ចេញ​សម្លេង​ដ៏​ក្រអួន​ក្រអៅ​ក៏ដោយ ក៏​អង្គរក្ស​របស់លោក​បាន​ឡើងទៅ​លាក់ខ្លួន​នៅក្រោយ​ផ្ទាំង​ក្រណាត់​ខ្មៅ​កៀក​លោក សេរី​មន្ត ប្រមាណ​ជា៦ទៅ៧ម៉ែត្រ​ដែរ។
 
សកម្មភាព​នេះ ទោះបីជា​យើង​មិន​ទទួលបាន​ការបញ្ជាក់​ប្រាប់​ពី​លោក ខេមរៈ សេរី​មន្ត ក្តី តែ​ពេល​ចុះ​ពី​ឆាក លោក​ប្រញាប់ប្រញាល់​ចូលក្នុង​ឡាន។ ទង្វើ​នៃ​សកម្មភាព​ទាំងនេះ អាច​បញ្ជាក់​ឱ្យឃើញថា លោក ខេមរៈ សេរី​មន្ត ហាក់​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ខ្លួនឯង​ណាស់ ប្រៀបដូចជា​អ្នកមុខអ្នកការ​ក្នុង​ជួរ​មន្ត្រីរាជការ​ដែរ បើទោះជា​កន្លងមក ខេមរៈ សិរីមន្ត មិន​ធា្ល​ប់​មាន​ព័ត៌មាន​ខ្វែងគំនិត​គ្នា​ជាមួយ​អ្នកណា​ក៏ដោយ៕
 

Tag:
 តារា
© រក្សាសិទ្ធិដោយ thmeythmey.com