សុវត្តិភាព ចរាចរណ៍
មនុស្ស១២នាក់​របួសធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី១៩ សីហា
20, Aug 2015 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ មនុស្ស​របួសធ្ងន់​ស្រាល១២នាក់ (របួសធ្ងន់៧នាក់) ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស ចំនួន៥លើក (យប់២លើក) កាលពី​ថ្ងៃទី១៩ សីហា​ម្សិលមិញ។ នេះ​បើតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគ​បាល​ជាតិ។



ក្នុង​ករ​ណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៥លើក​នេះ បណ្តាល​ឲ្យ​យានយន្ត​ខូចខាត​សរុប១០គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៨គ្រឿង, រថយន្ត​ធុន​តូច១គ្រឿង, និង​យាន​ផ្សេង១គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នោះ រួមមាន ល្មើស​ល្បឿន៤លើក និង​ប្រជែង​គ្រោះថ្នាក់១លើក។ រីឯ អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​វិញ មាន​ចំនួន១២នាក់ (យប់៥នាក់)៕

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com