សុវត្តិភាព ចរាចរណ៍
​ម​នុ​ស្ស​១​៥​អ្ន​ក​ស្លា​ប់​ ​និ​ង​រ​ង​រ​បួ​ស​ក្នុ​ង​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍​ថ្ងៃ​ទី​២​០​ សី​ហា​
21, Aug 2015 , 8:01 am        
រូបភាព
ដោយ: ថ្មីៗ
 យ៉ាងហោចណាស់​មនុស្ស​ចំនួន ៤នាក់​បាន​ស្លាប់ និង១១នាក់​រងរបួស​ធ្ងន់ និង​ស្រាល​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៨លើក​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី២០ខែសីហា។

 
បើតាម​ការចុះផ្សាយ​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ គ្រោះថ្នាក់​ចរាចរណ៍​ទាំង៨លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៤គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១២គ្រឿង រថយន្ត​ធុន​តូច១គ្រឿង និង​រថយន្ត​ធុន​ធំ១គ្រឿង ។
 
មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​គឺ​មកពី​បើកបរ​ហួស​ល្បឿន៤លើក ប្រជែង​គ្រោះថ្នាក់១លើក បត់​គ្រោះថ្នាក់១លើក និង​ស្រវឹង២លើក ក្នុងនោះ​អ្នក គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១៤នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com