សង្គមអន្តរជាតិ​
អន្តរជាតិ
សហរដ្ឋអាមេរិក៖ ក្មេងប្រុស​អាយុ២ឆ្នាំ​ម្នាក់ ជាប់​សង្ស័យ​ពីបទ​បាញ់សម្លាប់​ឪពុក​របស់ខ្លួន
22, Aug 2015 , 9:40 am        
រូបភាព
ដោយ: ធីតា
បុរស​អាយុ ៣១ ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​បាញ់​ចំក្បាល​នៅក្នុង​ផ្ទះ​របស់ខ្លួន កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ នៅ​ទីក្រុង Birmingham នៃ​រដ្ឋ Alabama សហរដ្ឋអាមេរិក។ ប៉ូលីស​សង្ស័យថា នេះ​គឺជា​ឧប្បត្តិ​ហេតុដែល​បង្កឡើង​ដោយ​កូនប្រុស​ជនរងគ្រោះ អាយុ ២ ឆ្នាំ។

 
ម្តាយ​របស់​ក្មេង​បាន​ប្រទះឃើញ​សាកសព​របស់​ស្វាមី នៅពេលដែល​នាង​ត្រឡប់​មកពី​ធ្វើការ​វិញ។ តើន​រណា​ជា​អ្នក​សម្លាប់ ? ស្ត្រី​រូបនេះ​បាន​សន្និដ្ឋានថា គ្មាន​នរណា​ផ្សេងទៀត​ក្រៅពី​កូនប្រុស​អាយុ ២ ឆ្នាំ​របស់ខ្លួន​ឡើយ។
 
បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា អាជ្ញាធរ​ក៏​ធ្វើការ​សន្និដ្ឋាន​ដូច្នេះ​ដែរ។ ប៉ូលីស Gregg Rector បាន​ពន្យល់ថា៖ « ខ្ញុំ​មិនអាច​និយាយបានថា បុរស​ម្នាក់នេះ​ត្រូវបាន​សម្លាប់​ដោយ​ចៃដន្យ​ទេ ប៉ុន្តែ​វា​ក៏​គ្មាន​សញ្ញា​នៃ​ការ​ត្រ​តា​យ​ត្រ​តប់​គ្នា​នៅក្នុង​ផ្ទះ​ដែរ ហើយក៏​ពុំមាន​អ្វី​បញ្ជាក់ថា គាត់​ធ្វើអត្តឃាត​ដែរ »។ ប៉ូលីស​រូបនេះ​បាន​សន្និដ្ឋាន​ទៀតថា៖ « ឪពុក និង​កូនប្រុស​ប្រហែលជា​នៅ​ជាមួយគ្នា​តែ​ពីរ​នាក់ នៅក្នុង​ហេតុការណ៍​នេះ »។
 
កាំភ្លើង​មួយ​ដើម​ត្រូវបាន​រកឃើញ​នៅក្នុង​ផ្ទះ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​កាំភ្លើង​នេះ​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​ឬទេ។ សម្រាប់​ពេលនេះ គេ​ត្រូវ​រង់ចាំ​លទ្ធផល​នៃ​កោសល​វិ​ច្ឆ័​យ​សិន៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com