ជាតិ
សិល្បះ
មាស សុខ​សោភា នៅតែ​កាក់កប​ទោះ​ចូលដល់​រដូវភ្លៀង
22, Aug 2015 , 8:40 pm        
រូបភាព
ដោយ:
ភ្នំពេញ៖តារាចម្រៀង​ប្រចាំ​ផលិតកម្ម ថោ​ន កញ្ញា មាស សុខ​សោភា ត្រូវបាន​គេ​មើលឃើញថា ទោះ​ចូលដល់​ខែសីហា​នេះ ដែលជា​រដូវភ្លៀង​ក៏ដោយ ខណៈដែល​តារាចម្រៀង​ភាគច្រើន​តែង​ត្អូញត្អែរ ព្រោះ​អត់​អ្នក​ហៅ​ចេញទៅ​ច្រៀង​នៅតាម​កម្មវិធី​ប្រគំ​តន្ត្រី​ក្តី តែ​ចំពោះ មាស សុខ​សោភា វិញ​គឺ​នៅតែ​កាក់កប​មានឱកាស​ច្រៀង​រកលុយ​បាន​ជាប់​រហូត។


 
បើទោះបីជា​ក្នុង​រយៈពេល​នៃ​រដូវភ្លៀង​ធ្លាក់​នេះ តារា​សិល្បៈ​មួយចំនួន ត្រូវ​ដេក​ចាយលុយ​ក្នុង​ហោប៉ៅ ព្រោះ​គ្មាន​ចំណូល​ក្តី ប៉ុន្តែ​បើ​គេ​ងា​កមក​មើល​ព័ត៌មាន​ការងារ​ចេញ​ច្រៀង​របស់​កំពួ​ល​តារាចម្រៀង មាស សុខ​សោភា ឯណេះ​វិញ ត្រូវបាន​នាង​ប្រាប់ថា នៅក្នុង​ខែ​នេះ (សីហា) ទោះបីជា​រដូវភ្លៀង​ក៏ពិតមែន ប៉ុន្តែ​សម្រាប់​រូបនាង គឺ​នៅមាន​ការងារ​ចេញ​ច្រៀង​ច្រើន​គ្មាន​ពេលទំនេរ​ទេ  ទាំង​ការចេញ​ច្រៀង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក គឺ​នាង​មាន​ជាប់​រហូត ប៉ុន្តែ​ការចេញ​ច្រៀង​ភាគច្រើន គឺ​តាមរយៈ​ក្រុមហ៊ុន ផលិតផលផ្សេងៗ ដោយឡែក​សម្រាប់​ការចេញ​ច្រៀង​នៅតាម​ខន​សឺត មិនសូវមាន​ច្រើន​ដូចរ​ដូច​ប្រាំង​ទេ។
 
ជាមួយគ្នានេះ លោក មាស សុខ​រតនៈ ដែលជា​បងប្រុស​របស់ មាស សុខ​សោភា ក៏បាន​បញ្ជាក់ប្រាប់​ដែរ​ថា នៅ​រដូវ​នេះ ប្អូនស្រី​របស់លោក នាង មាស សុខ​សោភា ចេញ​ច្រៀង​នៅតាម​កម្មវិធីផ្សេងៗទាំង​នៅក្នុង​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត ក៏ដូចជា​ក្រៅប្រទេស​ផងដែរ មាន​ចំនួន​មិនតិចជាង១០សូរ​ទេ។ របាយការណ៍​នេះ គឺ​នៅមាន​កម្មវិធី​មួយចំនួនទៀត តែ​នាង​មិន​ទទួលយក​ទេ ព្រោះ​គ្មាន​ពេល​ឱ្យគេ៕


 

© រក្សាសិទ្ធិដោយ thmeythmey.com