បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ភាសា​ខ្មែរ​កំពុង​ត្រូវប៉ាន់ នៅក្នុង​ប្រទេស​ចិន
06, Feb 2016 , 3:10 pm        
រូបភាព
កញ្ញា ចំរើន ឆ្វេង និងកញ្ញា ចរិយា ស្តាំ
កញ្ញា ចំរើន ឆ្វេង និងកញ្ញា ចរិយា ស្តាំ
និស្សិត​ជនជាតិ​ចិន ដែល​បញ្ចា​ប់​ការសិក្សា​ភាសា​ខ្មែរ​នៅក្នុង​ប្រទេស​ចិន ឆាប់​រក​ការងារ​បានធ្វើ​ណាស់ ហើយ​បានទទួល​ប្រាក់បៀវត្សរ៍​ខ្ពស់​ទៀតផង។ ពួកគេ​អាច​រក​ការងារ​បានធ្វើ​នៅតាម​ស្ថានទូត ជាពិសេស​នៅតាម​ក្រុមហ៊ុន​ចិន​ដែល​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា។ មាន​និស្សិត​ចិន​ជាច្រើន​ទទួលបាន​ការងារ​ធ្វើ​ក្នុង​ក្រុមហ៊ុន​សាងសង់ ហើយ​ត្រូវ​ចេញពី​ប្រទេស​កំណើត ដោ​យមក​ស្នាក់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​ទៀត។ ទាំងនេះ​គឺជា​ការបញ្ជាក់​របស់​នា​រី​ជនជាតិ២នាក់ ដែល​បញ្ចប់​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​អក្សរសាស្ត្រ​ខ្មែរ​នៅក្នុង​ខេត្ត​ក្វាង​ស៊ី ហើយ​ដែល​កំពុង​បំពេញការងារ​នៅក្នុង​ស្ថានីយ​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន នៅក្នុង​ទីក្រុង​ភ្នំពេញ។ ធ្វើការ​ងារ​ជា​ភាសា​ខ្មែរ​នៅក្រៅ​ប្រទេស​ចិន ទទួលបាន​ប្រាក់ខែ​ខ្ពស់ជាង​ធ្វើការ​ងារ​នៅក្នុង​ប្រទេស​ចិន។


 
ដើម្បី​យល់ច្បាស់​អំពី​ផលប្រយោជន៍​នៃ​ភាសា​ខ្មែរ​សម្រាប់​និស្សិត​ជនជាតិ​ចិន សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​រវាង​លោក លាង ដឺ​លុច និពន្ធ​នាយក​នៃ​សារព័ត៌មានថ្មីៗ ជាមួយ​កញ្ញា​ចរិយា និង​អ្នកស្រី ចំរើន ដូចតទៅ៖
 
សំឡេង



 

© រក្សាសិទ្ធិដោយ thmeythmey.com