ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
អង្គ​វត្ត​នៅ​លំដាប់​ទីមួយ​ក្នុងចំណោម​ទីកន្លែង​ទេសចរណ៍​ល្អ​បំផុត៥០០លើ​លោក
23, Aug 2015 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពីថ្មីៗនេះ​ក្រុមហ៊ុន Lonely Planet  ទើប​បង្ហាញ​ពី​ទីកន្លែង​ដែលជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​នៅលើ​លោក ចំនួន ៥០០កន្លែង។ ហើយ​អ្វីដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល គឺ​ប្រាសាទអង្គរវត្ត​ដ៏​ល្អ​ឯក​របស់​កម្ពុជា​ជាប់​ចំណាត់​ថា្នក់​លេខ១ផងដែរ។ នេះ​ជា​មោទនភាព​បំផុត​របស់​ប្រទេស​តូច​តែ​សម្បូរ​នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍​មួយ​នេះ។  


 
ប្រាសាទអង្គរវត្ត​នៃ​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ចាត់ថ្នាក់​ជា​គោលដៅ​ទេសចរណ៍​ល្អ​ដាច់​គេ​ក្នុងចំណោម​គោលដៅ​ចំនួន ៥០០កន្លែង​នៅលើ​ពិភពលោក​ទាំងមូល។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ក្រុមហ៊ុន​បោះ​ពុ​ម្ភ​ផ្សាយ​សៀវភៅ​ម​គ្គុ​ទេស​ក៏​ទេសចរណ៍​ធំ​បំផុត​លើ​លោក។នេះ​បញ្ជាក់​ច្បាស់​ថា អ្នកទេសចរ​ទូទាំង​ពិភពលោក​ពិតជា​មិនអាច​រំលង​ប្រាសាទអង្គរវត្ត​កម្ពុជា​យើង​បានឡើយ។
 
ប្រាសាទអង្គរវត្ត​សាងសង់ឡើង​តាមបែប​សាសនា​ហិណ្ឌូ​មាន​អាយុកាល​ច្រើនជាង៧០០ឆ្នាំ។ ហើយ​អង្គ​វត្ត​មិន​ត្រឹមតែ​ជា​សំណង់​ប្រាសាទ​ធម្មតា​ឡើយ តែ​អង្គរវត្ត​ត្រូវបាន​គេ​ចាត់ទុកជា​សមិទ្ធផល​នៃ​ស្ថាបត្យកម្ម​ដ៏​ឆ្នើម​គ្មាន​ពី​របស់​ចក្រភព​ខ្មែ​សម័យ​បុ​រណ។ 
 
សូមបញ្ជាក់ថា ទីតាំង​ដែល​ស្ថិត​ចំណាត់ថ្នាក់​បន្តបន្ទាប់​ពី​ប្រាសាទអង្គរវត្ត​កម្ពុជា មានដូចជា ទី២តំបន់​ថ្ម​ប៉ប្រះ​ទឹក The Great Barrier នៅ​អូស្ត្រាលី ទី៣ប្រាសាទ Machu Picchu ទី៤មហាកំពែង​ចិន  ទី៥ ប្រាសាទ Taj Mahal  របស់​ឥណ្ឌា ទី៦ Grand Canyon នៅ​សហរដ្ឋអាមេរិក ទី ៧ សំណង់ Colosseum នៅ​អ៊ីតាលី​ជាដើម...៕
 
 
 

Tag:
 ទេសចរណ៍
  អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com