ពិភពតារា៖ សុគន្ធ ថេ​រ៉ា​យុ ដូរ​រថយន្ត៧គ្រឿង ក្នុង​អាជីព​សិល្បៈ៨ឆ្នាំ
24, Aug 2015 , 10:20 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖ តារាចម្រៀង​របស់​ផលិតកម្ម ថោ​ន កំលោះ​សង្ហា សុគន្ធ ថេ​រ៉ា​យុ អ្នកណា​ក៏​ស្គាល់​ថា គឺជា​តារាចម្រៀង​វ័យក្មេង​មាន ទាំង​ទឹកដម​សំឡេង រូប​សម្រស់ និង​ទ្រព្យសម្បត្តិ ហើយ​ត្រូវបាន​មហាជន​ជាច្រើន​វាយតម្លៃថា គឺជា​តារាចម្រៀង​ស៊ីវីល័យ ចូលចិត្ត​ប្តូរ​រថយន្ត​ញឹកញាប់​ផងដែរ។ ក្នុង​អាជីព​សិល្បៈ៨ឆ្នាំ សុគន្ធ ថេ​រ៉ា​យុ ប្តូរ​រថយន្ត​អស់៨គ្រឿង​ហើយ។


តារាចម្រៀង​រូប​សង្ហា​របស់​ផលិតកម្ម ថោ​ន លោក សុគន្ធ ថេ​រ៉ា​យុ ក្រោយ​បាន​បន្សាត់​ខ្លួន​ចូលប្រឡូក​សិល្បៈ​អស់​រយៈពេល៨ឆ្នាំ លោក​បាន​កសាង​ភាពល្បីល្បាញ​គួរ​ឲ្យ​កត់សម្គាល់ ទាំង​ទឹកដម​សំឡេង និង​រូបសម្បត្តិ ដើម្បី​ស្រូបយក​ការគាំទ្រ​ពី​មហាជន។ លើសពីនេះ លោក​ក៏​ជាតា​រា​ស៊ី​វិ​ល័យ​មួយ​ដួង​ផងដែរ ដោយបាន​ប្រើ​ភាព​ទាក់ទាញ​តាមរយៈ​ការលេង​ម៉ូដ​រថយន្ត។

នៅពេល​អ្នកព័ត៌មាន​យើង​សួរនាំ​ពី​តួលេខ​រថយន្ត​ដែល​ធ្លាប់ប្រើ​ប្រាស់​កន្លងមក លោក សុគន្ធ ថេ​រ៉ា​យុ បាន​ប្រាប់ថា រយៈពេល៨ឆ្នាំ​មកនេះ លោក​ធ្លាប់​ជិៈ​រថយន្ត​អស់​ចំនួន៨គ្រឿង​មកហើយ ទី១ គឺ​ម៉ាក​កូរ៉ូឡា​ឆ្នាំ១៩៩៥,  ទី២ ឡិច​ស៊ី​ស៣០០ ឆ្នាំ១៩៩៩ , ទី៣ ឡិច​ស៊ិ​ស៤៧០ ឆ្នាំ១៩៩៩,  ទី៤ ឡិច​ស៊ិ​ស៣០០ ឆ្នាំ២០០១,  ទី៥ កា​មេ​រី​ឆ្នាំ២០០៧,  ទី៦ ឡិច​ស៊ិ​ស៣៥០ ឆ្នាំ២០១០,  និង​ទី៧ ឡិច​ស៊ិ​ស៥៧០ ឆ្នាំ២០០៩ ។
 
តួលេខ​នៃ​ការផ្លាស់ប្តូរ​រថយន្តរ​ប​ស់លោក សុគន្ធ ថេ​រ៉ា​យុ នេះ បើ​យើង​ធ្វើការ​ប្រៀបធៀប​ទៅនឹង​តារាចម្រៀង​ដទៃទៀត គឺ​លោក​ជា​តារា​វ័យក្មេង​ម្នាក់ ដែល​បាន​ផ្លាស់ប្តូរ​រថយន្ត​ញឹកញាប់​ជាងគេ ពីព្រោះ​នៅ​មិនទាន់មាន​តារាចម្រៀង​ផ្សេងទៀត ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន​គួរសម​នោះ ផ្លាស់ប្តូ​រថយន្ត​ដូច​លោក​ឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com