ជាតិ
បាក់​ឌុប៖ ទិដ្ឋភាព​អាណាព្យាបាល​រង់ចាំ​កូន​ប្រឡង
25, Aug 2015 , 11:01 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សម័យកាល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០១៥នេះ ឪពុកម្តាយ សាច់ញាតិ និង​បងប្អូន របស់​សិស្សានុសិស្ស​ភាគ​ច្រើន​កំពុង​អង្គុយ​ក្បែរ​របង​មណ្ឌល​ប្រឡង​នានា នៅ​រាជធានី​ភ្នំពេញ។ អ្នកខ្លះ​អង្គុយ​ជា​ក្រុម អ្នក​ខ្លះទៀត​អង្គុយតែ​ម្នាក់ឯង ដើម្បី​រង់ចាំ​លើកទឹកចិត្តកូនៗ និង​សាច់ញាតិ​របស់​ពួកគាត់។ ឪពុកម្តាយ និង​សាច់ញាតិ​សិស្សានុសិស្ស​មួយចំនួន​មកពី​តាម​បណ្តា​ខេត្ត​នានា និង​ខ្លះទៀត​ជា​អ្នក​រាជធានី​ភ្នំពេញ ហើយ​ពួកគាត់ម្នាក់ៗអន្ទះសា កាយវិកា​នៅ​មិន​សុខ អ្នកខ្លះ​ភ័យ​ផង អរ​ផង និង​អ្នក​ខ្លះទៀត បាន​អុច​ធូប​បួង​សួង ជូនពរ​ដល់កូនៗ និង​សាច់ញាតិ​ឲ្យ​ប្រឡង​ជាប់​នៅ​ឆ្នាំនេះ។



សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​អាណាព្យាបាល​រង់ចាំ​កូន​ប្រឡង​បាក់​ឌុប ដូចតទៅ៖  
























 

© រក្សាសិទ្ធិដោយ thmeythmey.com