អ៊ី​វ៉ា នៅតែ​មិនអាច​គេចចេញ​ពីសា​ន់​ដេ
26, Aug 2015 , 10:48 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖ ថ្មីៗនេះ មាន​ព័ត៌មាន​ថា តារាចម្រៀង​កញ្ញា អ៊ី​វ៉ា បាន​ត្រៀមខ្លួន​វេច​បង្វេច​ដើរ​ចេញពី​ផលិតកម្ម សាន់​ដេ ដោយ​បញ្ហា​ការចចារ​ធ្វើ​កុងត្រា​លើក​ទី​ពីរ​មិនត្រូវ​គ្នា ព្រោះតែ​នាង​ទាមទារ​ប្រយោជន៍​ច្រើន ធ្វើឱ្យ​ផលិតកម្ម​មិនអាច​ទទួលយកបាន រហូត​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា តារា​ស្រី​រូបនេះ​បាន​ត្រៀមខ្លួន​បង្ខំចិត្ត​មក​ជ្រក​ក្រោម​ទ្រនំ​ផលិតកម្ម​ថ្មី​វិញ ប៉ុន្តែ​ទីបំផុត នាង​នៅតែ​មិនអាច​គេចចេញ​ពីសា​ន់​ដេ​ឡើយ។


 
កាលពីពេលថ្មីៗនេះ មាន​ព័ត៌មាន​លេច​ឮថា តារាចម្រៀង​ប្រចាំ​ផលិតកម្ម សាន់​ដេ កញ្ញា អ៊ី​វ៉ា បាន​ទៅ​ចុះ​កុងត្រា​ច្រៀង​ឲ្យ​ផលិតកម្ម​ចាស់​វិញ គឺ​ផលិតកម្ម ថោ​ន ដែលមាន​រយៈពេល​តែ​បី​ឆ្នាំ​ប៉ុណ្ណោះ ខុសប្លែក​ពី​កុងត្រា​ទីមួយ​មាន​រយៈពេល​ប្រាំ​ឆ្នាំ។
 
យ៉ាងណាមិញ ថ្មីៗនេះ អ៊ី​វ៉ា ក៏បាន​ចេញលក់​បទ​ច​ម្រៀ​ង​ថ្មី​នៅក្នុង​ផលិតកម្ម សាន់​ដេ ជាថ្មី ហើយ​ភស្តុតាង​នេះ​បញ្ជាក់​យ៉ាងច្បាស់​ថា តារាចម្រៀង អ៊ី​វ៉ា មិនអាចរ​ត់ទៅ​ជ្រក​នៅ​ផលិតកម្ម​ថ្មី​ក្រៅពី សាន់​ដេ បានឡើយ។
 
ពាក់ព័ន្ធ​នឹង​ការវិលត្រឡប់​ជាថ្មី​របស់​កញ្ញា អ៊ី​វ៉ា នេះដែរ គេហទំព័រ “ថ្មី” ក៏បាន​ទូរស័ព្ទ​សួរ​បញ្ជាក់ អ៊ី​វ៉ា ផងដែរ ប៉ុន្តែ​ទូរស័ព្ទ​របស់​នាង​មិនអាច​ទាក់ទង​បាន។ ចំណែក​លោក ឡាយ សុខ​ចំរើន ហៅ​ស្រេង ជា​អ្នកគ្រប់គ្រង​ទូទៅ​ផលិតកម្ម សាន់​ដេ ក៏​មិនអាច​ទូរស័ព្ទ​សួរ​បញ្ជាក់បាន​ជុំវិញ​ច្បាប់​កុងត្រា​ថ្មី​នេះ រវាង​ផលិតកម្ម សាន់​ដេ ជាមួយ​កញ្ញា អ៊ី​វ៉ា បានដែរ ដោយ​ទូរស័ព្ទ​របស់លោក ខ​ល​ចូល​គ្មាន​អ្នកទទួល៕
 

Tag:
 តារា
© រក្សាសិទ្ធិដោយ thmeythmey.com