ឈិ​ត សុវណ្ណ​បញ្ញា ៖ ឡើង​ឬ​ចុះ​យ៉ាងណា មិនអាច​ថា​បានទេ
27, Aug 2015 , 9:02 am        
រូបភាព
ដោយ:
ភ្នំពេញ៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម ហង្ស​មាស នាង ឈិ​ត សុវណ្ណ​បញ្ញា បាន​រៀបរាប់ថា សម្រាប់​កេរ្តិ៍ឈ្មោះ​របស់​នាង​នៅក្នុង​ស្រុក ឡើង​ឬ​ចុះ​យ៉ាងណា  មិនអាច​ថា​បានទេ គឺ​នៅលើ​មហាជន​ជា​អ្នក​ឱ្យ​តម្លៃ មើលឃើញ​ជាក់ស្តែង តែ​នៅ ឆ្នាំនេះ នាង​នឹងមិន​ចេញទៅ​ក្រៅ​ស្រុក ច្រៀង​ដូច ឆ្នាំមុន​ទៀត​ទេ។


 
នាង ឈិ​ត សុវណ្ណ​បញ្ញា អះអាងថា “និយាយ​ទៅ គឺ​រកលុយ​បាន​ច្រើន​គួរសម​ដែរ តែ​អត់​ដឹងថា​ប៉ុន្មាន​ទេ? គ្រាន់តែ​ថា យើង​បង្កើន​សមត្ថភាព​ដែរ ដូចជា ក្បាច់​រាំ​អី ខ្ញុំ​ហាត់​រហូត​ហ្នឹង មិនមែន​ប៉ុណ្ណឹង​គ្រប់គ្រាន់​ទេ​សម្រាប់​ខ្ញុំ​នៅតែមាន​បទ​ចម្រៀង​ចេញ​នៅ​ហង្ស​មាស​ធម្មតា​ទេ ទោះជា​ឥឡូវ មាន​តារា​ចូល​ច្រើនជាង​មុន​ក្តី តែ​បទ​ចម្រៀង​យើង នៅតែ​ធម្មតា”  ។
 
ឈិ​ត សុវណ្ណ​បញ្ញា បាន​រៀបរាប់ថា “សម្រាប់​កេរ្តិ៍ឈ្មោះ​ខ្ញុំ​នៅក្នុង​ស្រុក ឡើង​ឬ​ចុះ យ៉ាងណា មិនអាច​ថា​បានទេ គឺ​នៅលើ​មហាជន ជា​អ្នក​ឱ្យ​តម្លៃ មើលឃើញ​ជាក់ស្តែង តែ​នៅ ឆ្នាំនេះ ខ្ញុំ​នឹងមិន​ចេញទៅ​ក្រៅ​ស្រុក ច្រៀង​ដូច ឆ្នាំមុន​ទៀត​ទេ គឺ​រហូតដល់​ចុងឆ្នាំ ព្រោះ​បើ ចេះតែ​ទៅ​ក្រៅ​ស្រុក បទ​ចម្រៀង​យើង​ក្នុង ស្រុក​មិនសូវមាន គឺ​ស្ងាត់ យើង​នៅតែ​ប៉ុណ្ណឹង តែបើ​នៅ​វិញ មាន​សកម្ម​ភាពជា​បន្ត​បន្ទាប់ គេ ហៅ​ហូរហែ ខ្ញុំ​គិតថា ល្អ​ជាង! អា​រឿង​រកលុយ​បាន​ក្រៅ​ស្រុក​ច្រើន​នោះ គឺ​ម្យ៉ាង​ហើយ តែ​ឥឡូវ​នៅក្នុង​ស្រុក ខ្ញុំ​ក៏​អាច​រកចំណូលបាន​ច្រើន​គួរសម​ដែរ”  ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com