កីឡាអន្តរជាតិ
អន្តរជាតិ
Man City ទិញ De Bruyne ជាផ្លូវការពី Wolfsburg ក្នុងតម្លៃ ៥៥លាន​ផោន
31, Aug 2015 , 10:42 am        
រូបភាព
ក្រុម​មេឃ​ខៀវ Man City បាន​ចុះហត្ថលេខា​នាំយក​ខ្សែរ​បម្រើ​អន្តរជាតិ​របស់ ប៊ែ​ល​ហ្សិ​ក Kevin de Bruyne ពី​ក្រុម Wolfsburg របស់​អាល្លឺម៉ង​ជា​ផ្លូវការ​ហើយ​ក្នុងតម្លៃ​ជា​កំណត់ត្រា​របស់​ក្លិប ៥៥លាន​ផោន (ជិត ៨៥លាន​ដុល្លារ)កាលពី​ម្សិលមិញ។

 
ខ្សែបម្រើ​វ័យ ២៤ឆ្នាំ​រួប​នេះ​បាន​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​រយៈពេល​ប្រាំ​ឆ្នាំ​ឲ្យ​ក្រុម​មេឃ​ខៀវ ហើយ De Bruyne ក៏​ជា​កីឡា​ករទី៤ផងដែរ​ដែល លោក Manuel Pellegrini នាំយកមក​រដូវ​កាល​នេះ​បន្ទាប់ពី​ទិញ​បាន Raheem Sterling, Fabian Delph និង Nicolas Otamendi ។
 
de Bruyne ក៏​ជា​អតីត​កីឡាករ​របស់​តោ​ខៀវ Chelsea ២រដូវ​កាល​ផងដែរ បន្ទាប់ពី​ចាកចេញ​ទៅ​ចូលរួម​ជាមួយ Wolfsburg កាលពី​ខែមករា ឆ្នាំ២០១៤ ក្នុងតម្លៃ​ជិត ២៦លាន​ដុល្លារ។
 
អតីត​កីឡាករ​របស់​តោ​ខៀវ​រូបនេះ​បាន​និយាយថា: «ខ្ញុំ​ចង់​ឈានទៅដល់​កម្រិត​ខ្ពស់បំផុត​ដែល​អាច​ធ្វើបាន​ក្នុងនាម​ជា​កីឡាករ​ម្នាក់ ហើយ​ខ្ញុំ​គិតថា​អ្វីដែល​សំខាន់បំផុត​នោះ​គឺថា​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​យើង​អាច​សប្បាយ​ហើយ​ប្រហែលជា​អាច​ឈ្នះ​ពាន​មួយចំនួន​ដែរ»។
 
de Bruyne នឹង​ពាក់អាវ​លេខ 17 នៅ​ទឹកដី Etihad សម្រាប់​ក្រុម​ដែល​កំពុងមាន​ព​ន្ទុ​នាំមុខគេ​ក្នុង​តារាង England Premier League បច្ចុប្បន្ន។
 
ការដោះដូរ​កីឡាករ​កន្លងទៅ
 
៣០ សីហា
Kevin de Bruyne [Wolfsburg - Manchester City] ជិត ៨៥លាន​ដុល្លារ
Kingsley Coman [Juventus - Bayern Munich] ខ្ចី​ជើង
Dante [Bayern Munich - Wolfsburg] មិន​បង្ហាញ​តម្លៃ​ខ្លួន
Lazar Markovic [Liverpool - Fenerbahce] ខ្ចី​ជើង
 
២៩ សីហា
Jonny Evans [Manchester United - West Brom] មិន​បង្ហាញ​តម្លៃ​ខ្លួន
 
 
 
 

Tag:
 ដោះដូរកីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com