កីឡាជាតិ
ជម្រើសជាតិ​កម្ពុជា បន្ត​ចេញពី​ថៃ ទៅ​ប្រកួត World Cup នៅ​ជប៉ុន នៅ​យប់​នេះ
31, Aug 2015 , 2:16 pm        
រូបភាព
ដោយ:
 
ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ចេញទៅ​ហ្វឹកហាត់​និង​ប្រកួត​កម្ដៅ​សាច់ដុំ​នៅ​ប្រទេស​ថៃ កាលពី​សប្ដាហ៍​មុន ឥឡូវនេះ​បាន​បន្តដំណើរ​ទៅ​ប្រទេស​ជប៉ុន​ហើយ​នៅវេលា​ម៉ោង ២២:៤៥ នាទី​យប់​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៥ នេះ​តាម​ជើងហោះហើរ​លេខ TG682 ដើម្បី​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2018 FIFA World Cup Russia នៅ​មួយក្រុម​ម្ចាស់ផ្ទះ​ជប៉ុន។

 
មុន​ចេញទៅ​ជប៉ុន ក្រុម​កម្ពុជា បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ ដើម្បី​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​នៅ​ទីនោះ​តាំងពី​ថ្ងៃទី ២៥ ខែ សីហា មកម្ល៉េះ ក្នុង​ទីក្រុង​បាងកក។ ជា​លទ្ធផល​ក្រុម​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក Lee Tae Hoon បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម Army United ១ ទល់ ១ និង​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​ឡាវ ២ ទល់ ១ ផងដែរ។
 
ចំពោះ​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា មានដូចជា លោក ឆាំង ពិសិដ្ឋ ជា​អ្នកចាត់ការ​ទូទៅ​ហើយ​លោក Lee Tae Hoon ជនជាតិ​កូរ៉េខាងត្បូង ជា​គ្រូបង្វឹក ស្របពេល​លោក អ៊ុង កង​យ៉ា​និ​ត លោក ហោ សុខ​ហេង និង លោក អុំ សាវង្ស ជា​គ្រូ​ជំនួយ ហើយ​លោក អ៊ិន សុខា ជា​គ្រូ​អ្នកចាំទី រួមទាំង​លោក ហៃ ស័​ក្ខ​រី និង លោក ខាយ់ ចាន់​ហាក់ ជា​គ្រូពេទ្យ​ប្រចាំ។
 
ចំណែក​កីឡាករ​ទាំង ២៥ នាក់​មាន៖
 
អ្នកចាំទី៖ ស៊ូ យ៉ា​ទី (បឹងកេត​អង្គរ) ប៉េង ប៊ុន​ឆាយ (ស្វាយរៀង) និង ប្រាក់ ភា​រុណ (អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ)។
 
ខ្សែការពារ៖ សឿ​យ វិសាល (ស្វាយរៀង) នេន សុធា​រ័ត្ន (ស្វាយរៀង) សុខ សុវណ្ណ (បឹងកេត​អង្គរ) កុក បុរី​ស (ភ្នំពេញ​ក្រោ​ន) ហុង ផេង (បឹងកេត​អង្គរ) សាយ ពិសិដ្ឋ (អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ) ណុប តុលា (ស្វាយរៀង)។
 
ខ្សែបម្រើ៖ សំអឿន ពិដោរ (ស្វាយរៀង) ឈិន ឈឿន (ក្រសួងការពារជាតិ) រស់ សំអឿន (បឹងកេត​អង្គរ) ស៊ុន សុវណ្ណ​រិទ្ធី (ណាហ្គា​វើ​ល) សុះ ស៊ូ​ហា​ណា (ភ្នំពេញ​ក្រោ​ន)  ទិ​ត្យ ឌី​ណា (អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ) ធា​រី​ចន្ថា​ប៊ី​ន (ភ្នំពេញ​ក្រោ​ន) ឈុន សុធា​រ័ត្ន (បឹងកេត​អង្គរ) និង គួច សុ​កុម្ភៈ (ណាហ្គា​វើ​ល)។
 
ខ្សែប្រយុទ្ធ៖ កែវ សុខ​ផេង (ភ្នំពេញ​ក្រោ​ន) ចាន់ វឌ្ឍនាកា (បឹងកេត​អង្គរ) និង ឃួន ឡា​បូ​រ៉ាវី (បឹងកេត​អង្គរ)។
 
ក្រុម​កម្ពុជា ត្រូវធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី ៣១ ខែ សីហា ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ នៅ​ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៥ ក្នុង​ប្រកួត​ទី៣ នៃ​វគ្គ​ជម្រុះ​ជុំ​ទី២ ពូ​ល Eនៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup 2018 ប្រចាំ​ទ្វីបអាស៊ី។ ប្រកួត​ចប់​ភ្លាម​ក្រុម​កម្ពុជា ត្រូវ​ត្រឡប់មក​រាជធានី​ភ្នំពេញ វិញ ដើម្បី​ទទួលភ្ញៀវ​ក្រុម​ស៊ី​រី វិញ​ម្ដង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​សៀ​ល​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០១៥ វិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com