ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក សុខ ទូច៖«ក្នុង​ជីវិត​ខ្ញុំ​មិនសូវមាន​អ្នកណា​ជេរប្រមាថ​ម្តាយ​ខ្ញុំ ដូច​ពេលនេះ»
31, Aug 2015 , 3:19 pm        
រូបភាព
ប្រធាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​ព្រំដែន លោក សុខ ទូច កំពុង​រង​ការរិះគន់ និង​គំរាម​ប្រមាថ​ដល់​អាយុជីវិត តែ​លោក​នៅតែ​មិន​បោះបង់​ភារកិច្ច​សិក្សា​ស្រាវជ្រាវ​ផែនទី និង​ព្រំដែន​នោះឡើយ។ ទន្ទឹមនឹង​ការសិក្សា​ស្រាវជ្រាវ​នេះ លោក សុខ ទូច ក៏មាន​ការព្រួយបារម្ភ​ពី​ការបាត់បង់​ប្រជាប្រិយភាព និង​កេរ្តិ៍ឈ្មោះ​របស់លោក​ដែរ ដោយសារ​ការងារ​សិក្សា​លើ​ផែនទី និង​ព្រំដែន​នេះ។ ប៉ុន្ដែ​លោក​ថា នឹង​ព្យាយាម​សិក្សា​ឲ្យ​បាន​ច្បាស់​ពី​បញ្ហា​ព្រំដែន​នេះ មុននឹង​លោក​ផ្សព្វផ្សាយ។ លោក សុខ ទូច ដែល​កំពុងតែ​រង​សម្ពាធ​ផ្លូវចិត្ត​ដោយសារ​គេ​រិះគន់ បានបញ្ជាក់​ដូច្នេះ​ថា៖ «សម្រាប់​ខ្ញុំ​ក្នុង​មួយជីវិត​មិនសូវមាន​អ្នកណា​ជេរ​ម្តាយ​ខ្ញុំ ដូច​ពេលនេះ​ទេ ។ នៅពេលដែល​ខ្ញុំ​លូកដៃ​ប៉ះពាល់​ផលប្រយោជន៍​គេ គេ​ប្រមាថ​ខ្ញុំ  ម្តាយ​ខ្ញុំ។ ខ្ញុំ​ស្លុតចិត្ត​មែនទែន»។

 
 
ជា​បន្ត​សូម​លោក អ្នកនាង ស្តាប់​កិច្ចសម្ភាសន៍​រវាង​លោក សុខ ទូច ប្រធាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​ព្រំដែន ជាមួយ​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ចថ្មីៗ ដូចតទៅ៖




 

Tag:
 សុខ ទូច
 ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com