ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក គង់ ឌី​វីន៖ភាពបរាជ័យ ធ្វើ​ឲ្យ​ខ្លួន​រឹតតែ​ប្រឹងប្រែង​ដើម្បី​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា
31, Aug 2015 , 7:59 pm        
រូបភាព
លោក គង់ ឌី​វីន គឺជា​ម្ចាស់​ជ័យលាភី​លេខ​មួយផ្នែក«Microsoft Office Power Point 2010» តំណាង​ឲ្យ​ប្រទេស​កម្ពុជា ចេញទៅ​ប្រកួត​ដណ្តើមពាន​រង្វាន់​ជើងឯក​ផ្នែក​កុំព្យូទ័រ Microsoft Office Specialist World Championship 2015 (MOSWC) ដែល​រៀបចំ​ធ្វើ​នៅ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក។ ឌី​វីន បានទទួល​ជ័យលាភី​លេខ២ គឺ​បាន​មេដាយប្រាក់ នៅក្នុង​ការប្រកួត ដែលមាន​បេក្ខជន​ប្រមាណ៨សែន​នាក់ មកពី​ជាង១០០ប្រទេស​ចូលរួម។

 

 
ទន្ទឹមនឹង​ការខិតខំ​ប្រឹងប្រែង​រហូត​ទទួលបាន​ជោគជ័យ ម្ចាស់​មេដាយប្រាក់​វ័យ២២ឆ្នាំ​រូបនេះ បានបញ្ជាក់​យ៉ាងខ្លី​ថា៖«ពិសោធន៍​បរាជ័យ​កាលពី​ឆ្នាំមុន ជា​កត្តា​ចម្បង​ដែល​នាំ​ជោគជ័យ​មក​ឲ្យ​ខ្លួន​នាពេលនេះ»។
 
ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​កញ្ញា ខន ចំប៉ា អ្នកសារព័ត៌មាន​គេហទំព័រ​ព័ត៌មាន​អេឡិចត្រូនិកថ្មីៗ ជាមួយ​លោក គង់ ឌី​វីន ដូចតទៅ៖ 
 


 

© រក្សាសិទ្ធិដោយ thmeythmey.com