ពីនេះ ពីនោះ
តើពាក្យ «មារគា, មាគ៌ា» មួយណាត្រូវ?
× មនុស្សស្ទើរគ្រប់គ្នា ធ្លាប់តែសរសេរពាក្យ«មាគ៌ា»មិនដែលឃើញសរសេរពាក្យ«មារគា»ឡើយ។ តាមពិតនៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យទាំងពីរនេះអាចសរសេរបានដូចគ្នា គឺសរសេរជា«មារគា» ឬ «មាគ៌ា» ក៏បានដែរ។ ពាក្យនេះជានាម មានន័យថា ផ្លូវ គឺដើរតាមមាគ៌ា, ត្រាច់ដោយមារគា។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com