ជាតិ
រដ្ឋសភាសម្ពោធសៀវភៅសេវាកម្មសំខាន់ៗសម្រាប់តំណាងរាស្ត្រ
× អគ្គលេខាធិការដ្ឋានរដ្ឋសភា និងមូលនិធិខុនរ៉ាដ ប្រចាំនៅកម្ពុជា បានសហការគ្នាចងក្រងសៀវភៅ សភា ស្តីពី សេវាកម្មសំខាន់ៗសម្រាប់តំណាងរាស្ត្រ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលបានសេវាគាំទ្រសំខាន់ៗពីមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជាឯកសារដែលផ្តល់ព័ត៌មាន អំពីទិដ្ឋភាពច្បាប់ និងរចនាសម្ព័ន្ធសេវាកម្មរដ្ឋបាលផ្ទៃក្នុងសភា។ នេះបើយោងតាមសេចក្តីជូនដំណឹង រដ្ឋសភា កាលពីថ្ងៃទី០១ ខែកញ្ញា។
សេចក្តីជូនដំណឹងដដែលបានឱ្យដឹងទៀតថា សៀវភៅសភាស្តីពី សេវាកម្មសំខាន់ៗសម្រាប់តំណាងរាស្ត្រ នេះ មានពីរភាសា ខ្មែរ និងអង់គ្លេស ដែលនឹងសម្ពោធ នៅថ្ងៃទី០៤ ខែកញ្ញា នៅសាលសន្និសីទ នៃវិមានរដ្ឋសភា ក្រោមអធិបតី លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធមនៃរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា អង្គទូត អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។
© រក្សាសិទ្ធិដោយ thmeythmey.com