ជាតិ
ក្រសួង​វប្បធម៌​ព្រមាន​អ្នក​លួច​ចម្លង​ស្នាដៃ​អ្នកដទៃ ត្រូវ​ផ្តន្ទាទោស​តាមច្បាប់
01, Sep 2015 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​អ្នកនិពន្ធ ផលិតករ សិល្បៈករ គួរតែ​ជៀសវាង​ការចម្លង​ស្នាដៃ​របស់​អ្នកដទៃ ដើម្បី​លើកកម្ពស់​ស្នាដៃ និង​ផ្តល់ឱកាស​ឲ្យ​កម្ពុជា មាន​អ្វី​ថ្មី​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ និង​ដើម្បី​លើកកម្ពស់​កម្មសិទ្ធិ​បញ្ហា​ឲ្យ​មាន​ប្រសិទ្ធភាព។ នេះ​ជាការ​ទទូច​របស់ លោក គង់ កន្តា​រ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។



ថ្លែង​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល កាលពី​ថ្ងៃទី៣១ខែកញ្ញា លោក គង់ កន្តា​រ៉ា ក៏បាន​គូសបញ្ជាក់​ទៀតថា ការលួចចម្លង​ស្នាដៃ​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គំនិត​បញ្ញា និង​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ក្រុម​អ្នកនិពន្ធ ផលិតករ សិល្បៈករ​ដែល​ព្យាយាម​បង្កើត​គំនិត​ថ្មី។

អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សង្កត់ធ្ងន់​ទៀតថា អ្នក​ដែល​លួច​ចម្លង​ស្នាដៃ​អ្នកដទៃ​គឺ​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​អ្នកនិពន្ធ​ដែលមាន​ចែង ហើយ​បញ្ហា​នេះ​ក្រសួង​ក៏បាន​បង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​ដើម្បី​បង្ក្រាប​បទល្មើស​ផងដែរ៕

ប្រភព​៖AKP


Tag:
 ក្រសួង​វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com